គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(គ.ស.ប)
ត្រូវបានផ្តួចផ្តើមបង្កើតទ្បើងនៅថ្ងៃ១៥
ខែកក្កដា ឆ្នាំ ២០០៥ ដោយពលរដ្ឋមួយក្រុមតូច ដែលមានចិត្តគំនិត និងទស្សនៈប្រហាក់ប្រហែល គ្នាក្នុងការដោះស្រាយបញ្ហាសង្គមខ្មែរ។ ក្រុមស្ថាបនិកនេះ បានបំពេញបែបបទបង្កើត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទ្បើង ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ ហើយក៏បានទទួលស្គាល់ចុះបញ្ជីជាផ្លូវការតាមប្រកាសក្រសួងមហា ផ្ទៃ លេខ៧៩២ប្រ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យើងបានបង្កើតទ្បើង ក្នុងស្ថានភាពមួយ ដ៏លំបាក បំផុតដោយសារខ្វះខាតទាំងធនធានមនុស្សដែលហ៊ានប្រឈមរាល់គំនិត ត្រួតត្រា
អាត្មា និយម តែមានឥទ្ធិពល នៅក្នុងសង្គមខ្មែរ និង ខ្សត់ខ្សោយប្រភពថវិកា ព្រមជាមួយនេះ នៅមានការឃោសនាមួលបង្កាច់ ពីអ្នកនយោបាយមួយក្រុមដ៏ល្បី ដែលគេប្រសិទ្ធនាម
ខ្លួនគេថា ជាអ្នកប្រជាធិបតេយ្យ ដោយចោទយើងថា ជាក្រុមលក់ខ្លួនជាគណបក្ស អាយ៉ង។
ក៏ប៉ុន្តែឧបសគ្គទាំងនេះ ពុំអាចវាយបំបាក់
ឬក៏រារាំងនូវការប្តេជ្ញាចិត្តដ៏មុះមុត របស់ពួកយើងបានទ្បើយ ព្រោះយើងមានលក្ខណៈសម្បត្តិពិសេស
ដែលអ្នកទាំងនោះ គ្មានគឺ ភាពសុចរិតបេះដូងបរិសុទ្ធ ចង់ជួយពលរដ្ឋរបស់យើងពិតប្រាកដ
និងមាន ទស្សនៈច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាសង្គមជាតិ ដែលអ្នកនយោបាយទាំងនោះ
ពុំបានយកចិត្តទុកដាក់ ឬក៏យល់មិនដល់។ យើងបានកំណត់យ៉ាងច្បាស់
នូវប្រភពបញ្ហា ទាំងអស់ក្នុងសង្គមជាតិខ្មែរ តាំងពីដើម រៀងៗមកគឺ អំណាចប្រមូលផ្តុំ ជា មូលហេតុ ធ្វើឲ្យបាត់តុល្យភាពអំណាចរវាងអ្នកកាន់អំណាច និងប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស ម្ចាស់អំណាច នាំឲ្យអ្នកកាន់អំណាចគ្រប់ ជំនាន់ប្រើអំណាចដោយរំលោភគ្មានកោតក្រែង គ្មានការទទួលខុសត្រូវ ហើយក៏ជាហេតុមួយធ្វើអោយពលរដ្ឋយើងអសកម្មផងដែរ។
ចំណែក ពលរដ្ឋជាម្ចាស់អំណាច ពុំមានលទ្ធភាពប្រើសិទ្ធិរបស់ខ្លួន ឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់មិនអោយ អ្នកកាន់អំណាច នាំប្រទេសជាតិធ្លាក់ក្នុងភាពមហន្តរាយ ដូច ដែលប្រវត្តិសាស្ត្រ បានបង្ហាញយើងគ្រប់ៗគ្នា
រួចមកហើយ។ ពលរដ្ឋយើងត្រូវបាន អ្នកនយោបាយបំពុលដោយប្រើគ្រប់មធ្យោបាយលែង
ឲ្យខ្វល់ខ្វាយពីរឿងនយោបាយ ប្រទេសជាតិ ឬក៏ត្រូវបានអ្នកនយោបាយបោកបញ្ឆោត ឲ្យធ្លាក់ខ្លួនចូលបំរើនយោបាយ ទាំងងងឹតងងល់។ដើម្បីលុបបំបាត់នូវប្រព័ន្ធដឹកនាំប្រើអំណាចប្រមូលផ្តុំ ដែលធ្វើឲ្យមនុស្សខ្លះនៅក្នុងសង្គមអាចរួចផុតពីប្រព័ន្ធច្បាប់ ឬនៅលើច្បាប់ ដើម្បីឲ្យអ្នកនយោបាយងាកមករកផ្លូវសុចរិត មិនប្រើនយោបាយប្រជាភិថុត និង ទទួលខុសត្រូវរាល់សកម្មភាពរបស់ខ្លួនចំពោះមុខ
ប្រជាពលរដ្ឋដោយផ្ទាល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានដាក់ចេញនូវយន្តការ៨ចំណុច និងធ្វើការ ពន្យល់បកស្រាយ ឲ្យពលរដ្ឋយល់ដឹងអត្ថប្រយោជន៏នៃចំណុចនីមួយៗនៃយន្តការនេះដើម្បីសំរេចចិត្តចូលរួមក្នុងចលនាមួយនេះ ដោយយល់ដឹង និងស្គាល់ពី គោលដៅច្បាស់លាស់។ គោលដៅយើងនៅឆ្ងាយតែជាគោលដៅដែលយើងអាចទៅដល់។
ទីស្នាក់ការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបង្កើតទ្បើងក្នុងគោលបំណងដូចខាងក្រោម៖
១. ជា
កន្លែងសម្រាប់ផ្សព្វផ្សាយពីមនោគមន៏វិជ្ជា របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
ផ្តល់មូលដ្ឋានពិចារណា និងផ្សព្វផ្សាយគំនិតដល់ប្រជាពលរដ្ឋទូទៅ
២. ជា
កន្លែងសម្រាប់ជួបជុំសមាជិកខេត្ត ស្រុក
និងឃុំដើម្បីពិភាក្សាគ្នាដោះស្រាយបញ្ហាផ្សេងៗ ឬជាកន្លែងរៀបចំផែនការសម្រាប់ដំណើរការគណបក្សក្នុងពេលបច្ចុប្បន្ន
និងទៅថ្ងៃអនាគត
៣. ជា
កន្លែងសម្រាប់ប្រមូលថវិការដើម្បីប្រើប្រាស់តម្រូវការផ្សេងៗដូច ជាការជួលវិទ្យុផ្សាយ
ការធ្វើស្លាកគណបក្សតាមកន្លែងនីមួយៗ និងផ្គត់ផ្គង់តម្រូវការក្នុងទីស្នាក់ការ
៤.
ជាកន្លែងរៀនពីរបៀបធ្វើការជាក្រុម និងការចែករំលែកចំណេះដឹង បទពិសោធន៏ឲ្យគ្នាទៅវិញទៅមក
៥.
ជាកន្លែងសម្រាប់ចែករំលែក ព័ត៌មានទាក់ទងបក្ស
៦.
ជាកន្លែងសម្រាប់បើក វេទិកាជួបជុំជាមួយសមាជិកនិងអ្នកគាំទ្រប្រចាំខែ។
----------------------------------------------------------------------------------------------------
ប្រវតិ្តគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យផ្សាភ្ជាប់នឹងលោក ខឹម វាសនា