វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

9/24/13

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ បុគ្គលិកលក្ខណៈអត្តចរិករបស់ខ្មែរបួនពួក

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  9/24/2013 12:37:00 AM




















ការបកស្រាយអំពីបុគ្គលិកលក្ខណៈ អត្តចរិករបស់ខ្មែរបួនពួក​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​៖
១-ពួកមាយាទថោក
- ពួកនេះដើរបំផ្លាញកូនខ្មែរ តាំងពីដើម ហើយបច្ចុប្បន្ន ក៏មិនទាន់អស់ដែរ។
- ស៊កសៀតដៀមដាមបំផ្លើសលើសការពិត កាច់មួលលាបពណ៌ ជាមនុស្ស Useless រស់នៅសំរាប់តែធ្ងន់ផែនដី។
- មនុស្សអាក្រក់ ធ្វើទង្វើអាក្រក់ បានដោយងាយ។
- មិនធ្វើអំពើល្អតែចង់បានល្អមកដាក់ខ្លួន ចូលចិត្តជាន់និងក្តិចត្រួយកូនខ្មែរល្អៗមិនអាចលូតលាស់រួច ឲ្យ​តែ​បាន​ផល​ប្រយោជន៏​មកខ្លួននិងក្រុមបក្សពួកខ្លួនមិនខ្វល់ពីការប៉ះពាល់អ្វីទាំងអស់។ល។
២-ពួកចរិកអន់
-ដឹងថាទង្វើនោះត្រូវហើយ តែមិនហ៊ានចូលរួម
-ស្ដាប់យល់ហើយ តែធ្វើមិនកើត ព្រោះស្ទាក់ស្ទើរៗ
-ដឹងថាសង្គមខ្មែរមានបញ្ហារាប់មិនអស់តែមិនចូលរួមធ្វើមានន័យថាដឹងហើយនៅដេកទុកឲ្យគេធ្វើឲ្យ ក្រាបដូចសត្វក្រួច
៣-ពួក ល្ងង់ខ្លៅ
-មានចំនួនច្រើនក្នុងសង្គមខ្មែរ ពួកគាត់ មិនមានឪកាស ទទួលយកចំណេះដឹង
-តែបើពួកគាត់មានឪកាសក្នុងការទទួលបានចំនេះដឹង នឹងពត៌មាននោះ គាត់នឹង មានការពិចារណា ជាងពួកមារយាទថោក។
-ពួកគាត់ត្រូវបានគេធ្វើបាប គឺពីសំណាក់ពីពួកមារយាទថោក
-ពួកគាត់ជាជនរងគ្រោះ ដែលមានច្រើនជាងគេ ក្នុងសង្គមយើង
-ជាប្រភេទមនុស្សដែលបំផ្លាញខ្លួនឯងជាប្រចាំ(ផឹកស្រា លេងល្បែង សម្លាប់ពេលវេលា។ល។)
៤-ពួកក្រៅសង្គម
-ពួកនេះតែង និយាយថា គេមិនស្ថិតក្នុង បក្សនយោបាយណាមួយទេ។
-គេមិនខ្វល់អ្វីទាំងអស់ ដោយរស់នៅ មិនស្គាល់អត្ថន័យជីវិតពិតប្រាកដ។
-ជាមនុស្សដែលមិនដឹងនិងមិនខ្វល់អ្វីទាំងអស់ពីបញ្ហាក្នុងសង្គមគិតតែពីរកស៊ីធ្វើអ្នកមានហើយពួកនេះខ្លាចងាប់ជាងគេបំផុត គេចយករួចខ្លួនហើយចាំតែសើយផលពីអ្នកដទៃធ្វើទុកឲ្យ។
ទាំងនេះជាភាព អសកម្មក្នុងការចូលរួមកសាងសង្គមជាតិរបស់ពលរដ្ឋខ្មែរជាទូទៅដែលយើងត្រូវកែប្រែជាបន្ទាន់ ហើយបើយើងកែប្រែមិនទាន់ទេ បញ្ហា​គ្រប់​បែប​យ៉ាង​ដែល​កើត​មាន​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​និង​មិនត្រូវ​បាន​ដោះស្រាយ​នោះទេ។ ​ដូច្នេះ យើងត្រូវចូលរួម ទាំងអស់គ្នាដើម្បី ផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្មែរ។

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top