វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

9/26/13

ប្រធាន​គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ​ជា​នរណា​?

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  9/26/2013 04:54:00 PM


















ភ្នំពេញ:  មាតុភូមិ​មួយ​ដែល ពួកយើង​រស់នៅ​ដោយ​ស្មើភាព​គ្នា​ក្នុង នាម​ជា​ម្ចាស់​ នេះ​ជា​គោលដៅ​របស់ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​នឹងត្រូវ​សម្រេច​តាម រយៈ​ការផ្លាស់ប្ដូរ​គំនិត​របស់​ប្រជាពលរដ្ឋ ។​

          ​លោក ខឹម វាសនា ប្រធាន​គណ បក្សសម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​បានផ្ដល់ បទសម្ភាសន៍​ជាមួយ​រស្មី​កម្ពុជា​ថា ក្នុង ការចូល​ប្រឡូក​ជា​អ្នកនយោបាយ ដំបូង ឡើយ​លោក​ចូល​ជា​សមាជិក​របស់​គណ បក្ស​សមរង្ស៊ី ឈរឈ្មោះ​ជា​តំណាង រាស្ដ្រ​តាំងពី​ឆ្នាំ​១៩៩៨ ប៉ុន្ដែ​មិនជា​ប់ ឆ្នោត​ទេ ។ ក្រោយមក​បាន​ជាប់ឆ្នោត តំណាងរាស្ដ្រ​នៅ​ឆ្នាំ​២០០៣ កាលនោះ លោក​មាន​អាយុ​៣៨​ឆ្នាំ ។ បន្ទាប់មក ឆ្នាំ​២០០៦ ក៏​ចេញមក​បង្កើត​គណបក្ស ខ្លួនឯង ដែលមាន ឈ្មោះថា​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មកដល់ បច្ចុប្បន្ននេះ ។​

​    ​លោក​ប្រធាន​រូបនេះ​ជា​ក្មេង កំព្រា​ឪពុក​តាំងពី​អាយុ​៦​ឆ្នាំ​មកម្ល៉េះ ពោលគឺ​មុន​សម័យ​ប៉ុលពត ក្រោយមក ទៀត​ម្ដាយ​ក៏បាន​ស្លាប់​ប្រហែល​៧​ឆ្នាំ ។ បច្ចុប្បន្ននេះ​លោក ខឹម វាសនា មាន អាយុ​៤៨​ឆ្នាំ នៅ​លីវ មាន​ស្រុកកំណើត នៅ​ភូមិ​ពានា ឃុំ​ក្ដឿង​រាយ​ស្រុក​ព្រៃវែង ខេត្ដ​ព្រៃវែង ។ ប្រ​វ​ត្ដិ​ការសិក្សា​លោក​ក៏ ជា​អ្នករៀន​ពូកែ​មួយរូប​ដែរ ដំបូង​រៀន ផ្នែក​ថែរក្សា​ជួសជុល​កាមេរ៉ា​អស់​រយៈ ពេល​៤​ឆ្នាំ ហើយ​ចេញមក​ធ្វើការ​នៅ នាយកដ្ឋាន​ភាពយន្ដ​បាន​២​ឆ្នាំ ក៏​ឈប់ តែ​កាលណោះ​សាលា​អត់​បានចេញ សញ្ញាបត្រ​ឱ្យ​ទេ ។ ក្រោយមក​លោក​បាន ចូលរៀន​នៅ​សាលា​ច្បាប់​ចប់​នៅ​ឆ្នាំ ១៩៩៨ ហើយក៏​មក​បម្រើ​ការងារ​នៅ ក្រសួងមហាផ្ទៃ​រហូតដល់​ឆ្នាំ​២០០៤ បើ​គិត​ទៅ​អស់​រយៈពេល​៦​ឆ្នាំ​ដែល លោក​បាន​បម្រើ​ការងារ​ក្របខ័ណ្ឌ​រដ្ឋ ។​

​    ​មូលហេតុ​ដែល​ចង់​ក្លាយខ្លួនជា អ្នកនយោបាយ លោក​ប្រធាន​បានឱ្យដឹង ថា ដំបូង​ឡើយ​ដូចជា​មិនបាន​គិតថា ចូលប្រឡូក​នយោបាយ​ដើម្បី​អ្វី ហើយ​វា មិន​ច្បាស់លាស់​ក្នុង​ខ្លួន គ្រាន់តែ​ចង់​ធ្វើ​ធំ ព្រោះ​ឃើញ​គេ​កាន់​ការងារ ស្រុកទេស ក៏​ចង់បាន​ដូច​គេ ក៏​ចូល​នយោបាយ នឹង​គេ​ទៅ ។ ក្រោយមក ក៏​ចេះតែ បណ្ដើរៗ​ជាមួយ​រឿង​នយោបាយ បាន យូរ​ទៅ​ការងារ​លើ​ទីលាន​ក៏បាន​បង្រៀន យើង​ផ្ទាល់ ។ ដោយសារ​ជាតិ ចេះ​ឈឺ ឆ្អា​ល​រឿង​គេ និង​ស្រឡាញ់​យុត្ដិធម៌ ភាពត្រឹមត្រូវ ដល់ពេល​ចូល​ជាមួយ គណបក្ស​មួយ​នេះ​(​សមរង្ស៊ី​)​យូរ​ទៅ ឃើញ​លែងមាន​ភាពត្រឹមត្រូវ​ពុករលួយ និយម​បក្ខពួក ហើយ​ប្រជាពលរដ្ឋ​ខាង ក្រៅ​គាត់​អត់​បានដឹង​រឿង​ខាងក្នុង​របស់ បក្ស ដោយ​ខាងក្រៅ​បក្ស​គេ​និយាយ ផ្សេង ខាងក្នុង​បក្ស​គេ​និយាយ​ផ្សឹ​ង ដល់ អ៊‌ីចឹង​ក៏​ចេះតែ​កើតមាន​ទំនាស់​ជាច្រើន ដែល​ឮ​ដល់​ប្រធាន​បក្ស​រហូតដល់ លោក​ដកខ្លួន​ចេញ ។ ពីមួយ​ជំហាន ទៅមួយ​ជំហាន​ក៏​យល់​ពី​នយោបាយ​ថា នយោបាយ​គេ​ត្រូវធ្វើ​ម៉េច ហើយក៏ ចាប់ផ្ដើម​ចេះ​ស្រាវជ្រាវ​ពី​របៀប​ធ្វើ នយោបាយ​ក្រៅ​ក្នុងប្រទេស ដោយ យោងតាម​ឯកសារ​ខ្លះទៅ​និង​មើល ព័ត៌មាន​អន្ដរជាតិ​ក៏​យល់​ខ្លះៗ​បន្ថែម ទៀត​ទៅ ។​

          ​ក្នុងនាម​ជា​ប្រធាន​គណបក្ស​អស់ រយៈពេល​៧​ឆ្នាំ​លោក ខឹម វាសនា សម្គាល់ថា អត្ដ​សញ្ញាណ​ដែល​ចាប់ផ្ដើម យល់​ពី​នយោបាយ គឺថា​លោក​ឃើញ គណបក្ស​សមរង្ស៊ី​គាត់​តែង​យក​បញ្ហា ធ្វើជា​ដំណោះស្រាយ​ពេលណា គាត់​ជួប ប្រជាពលរដ្ឋ​តែងតែ​និយាយ​ពី​បញ្ហា ។ លោក​មាន​អារម្មណ៍​ថា ហេតុអ្វី​បានជា អ្នកនយោបាយ​មិន​និយាយ​អំពី​របៀប នៃ​ការដោះស្រាយ​បញ្ហា​ប្រទេសជាតិ ដែលជា​ទស្សនៈ​របស់ខ្លួន​យល់ឃើញ ថា ត្រូវធ្វើ​ម៉េច ហើយ​វេទិកា មួយៗ និយាយប្រាប់​ប្រជាពលរដ្ឋ​នឹង​ទាមទារ ប្រជាពលរដ្ឋ​បោះឆ្នោតឱ្យ​ខ្លួន​ដោយ​មិន បាន​ប្រាប់​ពី​វិធានការ​ថា​ត្រូវ​ដោះ ស្រាយ​យ៉ាងម៉េច​នោះទេ ។ ដល់​អ៊‌ីចឹង លោក​ក៏បាន​កត់សម្គាល់​ទុក​ថា អ្នកនយោបាយ​ជាម​នុស្ស មាន​ទស្សនៈ​ទៅ មុខ ហើយ​ការដែល​និយាយ​ពី​បញ្ហា​វា មិន​គ្រប់គ្រាន់​ឱ្យ​យើង​ក្លាយខ្លួន​ទៅជា អ្នកនយោបាយ​ទេ ។ ដល់ពេល​ឃើញ គណបក្ស​នេះ​មិនកើត​នោះ​មិនកើត លោក​ក៏​ចេញមក​បង្កើត​គណបក្ស​ខ្លួន ឯង​តាម​ការយល់ឃើញ ។​

          ​ការដែល​ចេញមក​បង្កើត​គណ បក្ស​ផ្ទាល់ខ្លួន គឺ​វា​លំបាក​កាយ​ជា​រឿង ធម្មតា​ទេ​តែ​ទោះយ៉ាងណា​ក៏​វា​មិន​ដូច លំបាក​ចិ​ត្ដ​ដែរ ព្រោះ​អ្វីដែល​យើង​ចង់ និង​ពេញចិត្ដ​ចំពោះ​ការងារ​ដែល​លំបាក ហ្នឹងហើយ​ឥឡូវ​យើង​មាន​ការទទួល ខុសត្រូវ​រួម​មិនមែន​ដូច​មុន​យើង​ទទួល ខុស​ត្រូវជា​ផ្នែក​នោះទេ ។ បើ​ពិតជា​អ្នក នយោបាយ​មែន​គេ​ត្រូវមាន​ទស្សនៈ វិស័យ​មួយ​ភ្ជាប់​នឹង​សកម្មភាព​ការងារ របស់គេ​ហើយ​បើ​ទស្សនៈវិស័យ​ខុសគ្នា​ហើយ គឺ​មិនអាច​នៅ​ជាមួយគ្នា​បានទេ​។​

          ​សព្វថ្ងៃនេះ​លោក​ឃើញ​អ្នក នយោបាយ​ក្នុង​គណបក្ស​មួយៗ​ជេរ គណបក្ស​មួយទៀត ដល់​ជេរ​ឆ្អែត​គាត់​ក៏ ចូល​ជាមួយនឹង​គណបក្ស​នោះ​ទៅ​មិន យូរ​ក៏​ចេញមក​វិញ ។ ដល់​អ៊‌ីចឹង​នៅ​ស្រុក​ខ្មែរ​រក​អ្នកនយោបាយ​ច្បាស់លាស់ មិន ឃើញ ព្រោះ​លោក​សម្គាល់​ខ្លួនឯងបាន ថា ស្រុក​ខ្មែរ​ត្រូវ​ដោះស្រាយ​តាមផ្លូវ នេះ ដល់ពេល​ដោះ​មិនបាន​តាមផ្លូវ​ហ្នឹង ក៏ត្រូវ​រក​ផ្លូវ​ផ្សេង​ធ្វើ​អ្វី​តាមតែ​ខ្លួន​យល់ ដដែល ។ ប៉ុន្ដែ​អ្នកនយោបាយ​អត់​ទេ ជេរៗ​គ្នា​ឱ្យតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ត្រូវ តាំង​ចូលគ្នា ព្រោះ​នយោបាយ​វា​ធ្វើ ដំណើរ​វែងឆ្ងាយ ។ 

          ​ចំពោះ​គណបក្ស​ផ្សេង​គេ​ផ្ដោត មើល​ទីផ្សារ​ថា ត្រូវធ្វើ​ម៉េច​ដើម្បី​អូស យក​សន្លឹកឆ្នោត​ឱ្យបាន តែ​គណបក្ស លោក​ផ្ដោតលើ​ភាពត្រឹមត្រូវ​រឿង​សន្លឹក ឆ្នោត​មិន​គិត​ទេ ។ លោក​គិតថា បើ​ភាពត្រឹមត្រូវ​មិនត្រូវ​បាន​ស្រូប​ទាញ ការគាំទ្រ ពី​ប្រជាពលរដ្ឋ​ទេ​មិនដឹង​ជាមាន​ផ្លូវ ណា​អាច​ទាញ​យកបាន​មានតែ​ការបោកប្រាស់ ។ ប៉ុន្ដែ​វា​អត់​ចេះ​បោកប្រាស់ ព្រោះ​វា​មិន​ស្របតាម​សម្បជញ្ញៈ​របស់ខ្លួន​ឯង អ៊‌ីចឹង​ធ្វើទៅ​អត់​កើត​ក៏​ចេញមក​បង្កើត​គណបក្ស​ខ្លួនឯង​តែម្ដងទៅ​។​

​    ​បើតាម​លទ្ធផល​ការបោះឆ្នោត កន្លងមក​ដូចជា​មិន​ទទួលបាន​អ្វី​នោះទេ លោក​នៅតែ​បន្ដទៀត​ដោយ​ពន្យល់ថា លោក​ដឹងថា វា​មិនមែនជា​ពេលវេលា ឆាប់រហ័ស​នោះទេ ។ ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​ពេលវេលា​មួយ ហើយ​លោក ដឹងថា វា​ត្រូវតែ​អ៊‌ីចឹង​លោក​ក៏បាន​គិត ទុក​រួចជាស្រេច​ហើយ​ដែរ ។ ដល់​ឃើញ យឺតយូរ​លោក​គិតថា ដូចជា​មិនមាន​អ្វី ចម្លែក​នៅក្នុង​ចិ​ត្ដ​ផង ។ លោក​គិតថា នៅ​ទីបំផុត​នឹង​ទទួលបាន​ជោគជ័យ ប៉ុន្ដែ​ពេលនោះ​មាន វត្ដ​មាន​របស់លោក​ឬ អត់​គឺ​មិនដឹង​ទេវា​ជា​រឿង​មួយ​ផ្សេង ទៀត ។ តែ​លោក​ជឿថា​ភាពត្រឹមត្រូវ ស្មោះត្រង់​នឹង​ស្រូប​ទាញយក​ការគាំទ្រ ពី​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន ។ មក ទល់​ពេលនេះ​គណបក្ស​របស់លោក​ជាប់​ក្រុមប្រឹក្សា ភូមិ​សង្កា​ត់ដល់​ទៅ​៨ ភូមិ​ឃុំ​គឺ​នៅ​ខេត្ដ​សៀមរាប​ចំនួន​៧ និង ខេត្ដ​ឧត្ដរមានជ័យ​១ ។ ហើយ​ក្នុង​មួយ ខែៗ​មាន​ប្រជាពលរដ្ឋ​សាមញ្ញ​ដែល ចូលរួម​បង់​ថវិកា​ចូលបក្ស​មាន​កាន់តែ ច្រើនឡើង ។​

      ​ការចំណាយ​របស់​គណ​បក្សសម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ គឺ​បានមកពី​ប្រជាពលរដ្ឋ​ស្ដាប់​វិទ្យុ និង​សមាជិក​ភាគច្រើន ជា​និស្សិត ពួកគាត់​នាំគ្នា​បង់​ចាប់ពី ១.០០០​រៀល មាន​អ្នក​បង់​ជាប្រចាំ​ខែ​ក៏ មាន ហើយ​អត់​អ្នក​បង្ខំ​ពួកគាត់ ឱ្យ​បង់ ប្រាក់​នោះទេ ។ អត់​ការគាបសង្កត់ បើ​ពួកគាត់​ចង់​ចូល​លុយ​ម្ដង​ហើយ​អ្នក ឈប់​ទៅវិញ​វា​ជា​រឿង​របស់​អ្នក ។ នេះ​ជា​មនោគមន៍វិជ្ជា​នយោបាយ​បែប​ថ្មី ព្រោះ​ការធ្វើ​នយោបាយ​មិនមែន​ចង់ ឈ្នះ​តែឯង​ទេ គឺ​ចង់ឱ្យ​ប្រជាពលរដ្ឋ ទាំងអស់​ឈ្នះ​៕
---------------------------------------------------------
ដកស្រង់ពី ៖ កាសែតរស្មីកម្ពុជា

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top