វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

10/29/13

ទីស្នាក់ការថ្មីរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រចាំខេត្តកំពង់ឆ្នាំង

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  10/29/2013 09:32:00 PM


ទីស្នាក់ការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រចាំខេត្តកំពង់ឆ្នាំង
         អាសយដ្ឋាន ៖ ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៤៤ ៦៧ ៤៤
ទីស្នាក់ការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបង្កើតទ្បើងក្នុងគោលបំណងដូចខាងក្រោម៖
១. ជា កន្លែងសម្រាប់ផ្សព្វផ្សាយពីមនោគមន៏វិជ្ជា របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ផ្តល់មូលដ្ឋានពិចារណា និងផ្សព្វផ្សាយគំនិតដល់ប្រជាពលរដ្ឋទូទៅ
២. ជា កន្លែងសម្រាប់ជួបជុំសមាជិកខេត្ត ស្រុក និងឃុំដើម្បីពិភាក្សាគ្នាដោះស្រាយបញ្ហាផ្សេងៗ ឬជាកន្លែងរៀបចំផែនការសម្រាប់ដំណើរការគណបក្សក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត
៣. ជា កន្លែងសម្រាប់ប្រមូលថវិការដើម្បីប្រើប្រាស់តម្រូវការផ្សេងៗដូច ជាការជួលវិទ្យុផ្សាយ ការធ្វើស្លាកគណបក្សតាមកន្លែងនីមួយៗ និងផ្គត់ផ្គង់តម្រូវការក្នុងទីស្នាក់ការ
៤. ជាកន្លែងរៀនពីរបៀបធ្វើការជាក្រុម និងការចែករំលែកចំណេះដឹង បទពិសោធន៏ឲ្យគ្នាទៅវិញទៅមក
៥. ជាកន្លែងសម្រាប់ចែករំលែក ព័ត៌មានទាក់ទងបក្ស
៦. ជាកន្លែងសម្រាប់បើក វេទិកាជួបជុំជាមួយសមាជិកនិងអ្នកគាំទ្រប្រចាំខែ។



សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top