តាមការសង្កេត មកដល់ពេលនេះកីឡាករជើងចាស់ទាំងអស់សុទ្ធតែចាញ់កណ្តាប់ដៃរបស់ CPP
ទាំងអស់។ អ្នកទាំងអស់ដែលចាញ់ CPP គឹពួកគេជាប់អន្ទាក់ទីមួយ
របស់ cpp ទាំងអស់។ ទោះពួកគេខ្លះខំស្រែកថា ពួកគេមិនចាញ់ទេ
ពួកគេជាអ្នកឈ្នះ ពួកគេនៅតែខ្លាំង ប៉ន្តែការពិតវាគ្រាន់តែជាការបិទ បាំងការពិតដែលពួកគេមានបំណងបន្លប់អ្នកគាំទ្រដ៏ស្មោះត្រង់ និងដ៏ល្ងង់ខ្លៅរបស់គេតែប៉ុណ្ណោះក្នុងខ្លួនរបស់គេៗដឹងយ៉ាងច្បាស់ ថាខ្លួនគេវាយមិនឈ្នះ cpp ទេ ខ្លួនគេបានចាញ់ cpp ឬជាប់អន្ទាក់cpp ទៅហើយ។ គ្រប់អ្នកចាញ់ cpp ទាំងអស់ រួមមាន funcinpec លោកតាសឺន សាន
គណបក្សសិទ្ធិមនុស្ស គណបក្ស សម រង្ស៊ី និងថ្មីៗនេះគឹ គណបក្សសង្គ្រោះជាតិ cnrp
យើងសង្កេតឃើញថា ចាញ់នោះព្រោះអ្នកចាញ់ទាំងនោះប្រើក្បាច់តែមួយ
ដូចៗគ្នា គឺខ្លួនមិនស្អាត ហើយទៅចង់វាយគេ រំពឹងទៅលើការអួតអាងរបស់ខ្លួនថាខ្លួនវាខ្លាំងត្រង់នេះឬត្រង់នោះ
ដោយមានទំនុកចិត្តយ៉ាងខ្លាំងថារា ស្រ្តល្ងង់មិនអាចយល់ពីភាពពិតរបស់ខ្លួនបានទេ។
នេះជាធម៌ប្រមាទ ជាធម៌នាំទៅរកក្តីវិនាស។ ចំនុចខ្សោយរួមរបស់អ្នកចាញ់ទាំងអ ស់នោះមួយទៀត
គឺពួកគេមិនមែនជាក្រុមដែលឈ្នះខ្លួនឯង លក្ខណៈដ៏ខ្សោយមួយនេះ
ធ្វើអោយពួកគេជាប់អន្ទាក់ទីមួយរប ស់ CPP យ៉ាងងាយ
ពិតណាស់ពួកគេទាំងមេនិងទាំងកូនចៅ អាម៉ីអាថោងដែលមិនដែលបានទទួលការអ ប់រំអំពីជីវិតនោះ
100%មិនអាចលោតរួចអន្ទាក់នេះសោះឡើយ។
អីចឹងហើយបានជាទោះបីពួកអ្នកចាញ់ ទាំងនោះប្រកាសពីយុទ្ធសាស្រ្តអីក៏ដោយក្នុងការទប់ទល់នឹង
cpp cpp មិនដែលព្រឺរោមទាល់តែសោះ ហើយនៅទីបំផុត cpp បានបំបែកយុទ្ធសាស្រ្តដ៏កំសោយរបស់ ពួកប្រឆាំងទាំងនោះបានដោយជោគជ័យ
នឹងដោយមោទនៈភាពបំផុត។ ពួកប្រឆាំងមានច្រើនក្រុម ប៉ុន្តែចរិតនយោបាយរបស់ពួកគេដូចតែគ្នា
អីចឹងហើយបានជាពួកគេប្រយុទ្ធទាល់ ស្លាប់ខ្លួនឯងទៀតក៏មិនអាចយកឈ្នះ cppបានដែរ ព្រោះជារួមពួកគេជាមនុស្សមិនឈ្នះ ខ្លួនឯង
ដែលជាលក្ខណៈឆាប់ជាប់អន្ទាក់ទីមួ យរបស់cpp។
តើនៅសល់កីឡាករណាទៀតដែលអាចប្រយុទ្ធធឈ្នះ cpp? កីឡាករប្រឆាំងចាស់ៗ
ដែលប្រើតែស្ទីលចាស់ cpp ស្គាល់របៀបបំបែកយ៉ាងស្ទាត់ជំនាញ ហើយ
ពិតណាស់ទៅមិនរួចនឹងcpp ទេ។
កីឡាករថ្មី
ដើម្បីបំបែកយុទ្ធសាស្រ្ត cpp បានជោកជ័យពិតណាស់ត្រូវតែមានលក្ខ ណៈខុស
ពីកីឡាករចាស់ដែលធ្លាប់ចាញ់ក្រោម ថ្វីដៃcpp។
ច្បាស់ណាស់ត្រូវតែមានលក្ខណៈខុសពឹកីឡាចាញ់មុនៗ ប៉ុន្តែមិនមែនគ្រាន់
ខុសពីកីឡាករដែលធ្លាប់ចាញcpp កន្លងមក
នោះកីឡាករថ្មីត្រូវតែឈ្នះ cpp នោះទេ។ ខុសពីកីឡាធ្លាប់ចាញ់cpp
ពីមុនហើយត្រូវតែខុសពីមុន មក រកអោយចំកន្លែងត្រូវទៀត។
សូមកុំភ្លេចធ្វើអោយរាស្រ្តចេះដឹ ង ចេះទទួលខុសត្រូវចំពោះវាសនាប្រទេ សជាតិ
ការធ្វើបែបនេះទោះជាពេលកំពុងធ្វើ នយោបាយរកការគាំទ្រគំនិតក៏មិននាំ គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ
មានតែរីកចំរើនដល់ពលរដ្ឋ បើបោះឆ្នោតទៅcpp ឈ្នះឆ្នោត
ក៏ការងារយើងនៅតែមានប្រយោជន៍សំរា ប់ជាតិព្រោះពលរដ្ឋបានចេះដឹងដោយសារនយោបាយដ៏សមស្របរបស់យើង
បើសិនជាយើងឈ្នះ យើងក៏រឹងមាំអាចដឹកនាំប្រទេសអោយរឹកចំរើនបាន ព្រោះពលយើងខ្លាំង
បើសិនជាយើងឈ្នះ ហើយគេមិនអោយក៏គ្មានការខូចខាតអីដ ល់ជាតិ
ព្រោះការធ្វើអោយរាស្រ្តចេះគឺល្អ សំរាប់ជាតិមាតុភូមិ គ្រប់កាលៈទេសៈ ហើយបើគេចង់ប្រើយុទ្ធសាស្រ្តទីមួ យដែលគេធ្លាប់ធ្វើលើអ្នកចាញ់មុនៗ គឺទិញក៏មិនបានព្រោះទ័ពយើងជាទ័ពបានហ្វឹកហាត់រួចហើយនូវយុទ្ធសាស្រ្តតឈ្នះខ្លួន
ដើម្បីយកឈ្នះអន្ទាក់ទីមួយ របស់cpp។
និយាយរួមគ្រប់កាលៈទេសៈនយោបាយបែប យើង សុទ្ធតែនាំភាពល្អ ភាពរីកចំរើនដល់ស្រុកទេស
ដែលជាជ័យជំនះពិតប្រាកដ សំរាប់ប្រទេស ខ្មែរ ឬក៏អាចនិយាយបានថាជាជោគជ័យលើcpp ព្រោះក្នុងការយល់របស់យើង cpp គឺតំណាងអោយភាពអវិជ្ជមានរបស់ប្រទេសយើង
ពេលប្រទេសយើងត្រូវបានកែប្រែមកល្ អវិញហើយ មករកភាពវិជ្ជមានវិញហើយ នោះ cpp
ក្នុងការយល់និងអោយតំលៃរបស់យើងលែ ងមានទៀតហើយ នោះគឺជាការឈ្នះលើ cpp
យ៉ាងពិតប្រាកដ។ ជ័យជំនះនេះមិននឹងមិនប្រើឈាមរាស្ រ្តទេ។សូមបញ្ជាក់ថាអន្ទាក់របស់
cpp មានទិញជាលុយ ទិញជាតំណែង ចុងក្រោយបំផុតគឺការគាបសង្កត់ទាំ ងផ្នែកសេដ្ឋកិច្ច
និងផ្នែកសន្តិសុខ៕
Post by Veasna Khem.