វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

8/29/14

ពលរដ្ឋល្ងង់ តែងចាញ់បោកអ្នកនយោបាយម្តងហើយម្តងទៀត

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  8/29/2014 03:58:00 PM

នៅលើលោកនេះ មិនខ្វះមនុស្សទេ មនុស្សបោកប្រាស អោយតែយើងល្ងង់។ មនុស្សល្ងង់នៅទីណា ការបោកប្រាសតែងតែមាននៅទីនោះ។ ភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋ​ ជាឋានសួគ៌ឋានសុខរបស់មនុស្សបោក។ ភាពបោកប្រាស ក្រោមរូបភាពណាមួយក៏ដោយ  មិនមែនតែទើបតែកើតមាននាពេលបច្ចុប្បន្ននេះទេ គឺវាមានតាំងតាំងពីយូរណាស់មកហើយ នៅលើសកលលោកយើងនេះ។  

តួយ៉ាង ​លោក   ម៉ាក់ ឡេ​នី​ន ជន​បដិវត្តន៍​រុស្ស៊ី និង​ជា​អ្នកនយោបាយ​កុ​ម្មុយ​និ​ស្ត​ដ៏​ល្បី​ល្បាយ​បំផុត​នៅលើ​ពិភពលោក កាលពី​ជិត ១០០ ឆ្នាំមុន។ លោក ​បាន​និយាយថា នៅពេលដែល​ប្រទេសមួយ មាន​ពលរដ្ឋ​ល្ងង់ខ្លៅ តែងតែ​ត្រូវ​អ្នកនយោបាយ​បោក​ម្តង​ហើយ​ម្តងទៀត។ ហើយលោក បានបន្ថែមទាំងពន្យល់ទៀតថា ​ពលរដ្ឋជាជនងងឹតងងល់រងគ្រោះដោយសារការបោកប្រាសម្តងហើយ និងមានម្តងទៀត ដោយសារតែការភូតភររបស់អ្នកនយោបាយ។

ទ្រឹស្តី​នេះ ក៏ត្រូវ​អ្នកវិភាគ និង​បញ្ញវន្ត​ជាច្រើន ទទួលស្គាល់ថា ឆ្លុះបញ្ចាំង​ពី​ការពិត​នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ផងដែរ។ កន្លងមក យើងកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរតាំងពីដើមឡើយ ចូលរួមនយោបាយសកម្មណាស់ដែរ។ ជាក់ស្តែង ការចូលរួមរបស់ខ្មែរ ក្នុងចលនាទាមទារឯករាជ្យខ្មែរឥស្សរៈសម័យអាណានិគមនិយមបារាំង ការរត់ចូលព្រៃម៉ាក់គីជាមួយចលនាពួកខ្មែរក្រហម តាមការអំពាវនាវសម្តេច សីហនុ តែជាលទ្ធផលស្លាប់មនុស្ស រាប់រយលាន។  ហើយការចូលរួមនោះ ប្រកបទៅដោយភាពផ្អើលតាមគ្នា ជឿតាមមេ ជឿតាមគ្នា គ្មានការយល់ដឹង ស្គាល់គោលដៅច្បាស់លាស់ ចលនាគ្មានទិសតំបន់។  

សម្រាប់បរិបទកម្ពុជា ប្រជាពលរដ្ឋខ្មែរតាំងពី អតីតកាល រហូតមកដល់សព្វថ្ងៃ ស្គាល់តែភាពបោកប្រាស់​ គឹអ្នកនយោបាយខូចមួយចំនួននោះ បោកតែ​ប្រជាពលរដ្ឋ​ខ្លួន​ឯង អស់​ពីមួយ​អាណត្តិ​ បន្ដ​ទៅ​មួយ​អាណត្តិ  ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​អស់​ទឹកចិត្ត គិតថា នយោបាយ​ជាន​យោ​បោក ហើយក៏​លេច​ឮថា អាណា​ក៏​ដូច​អាណា​ ​បោកប្រាស់​ដូច​តែ​​គ្នា​​ ជាហេតុបង្ក​ឲ្យ​ពលរដ្ឋ​ស្អប់​ខ្ពើម​នយោបាយ។ ពីព្រោះថា ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​ខ្វះ​ចំណេះដឹង​នៃ​ការគិត​ពិចារណា ​ទៅលើ​សកម្មភាព​របស់​អ្នកនយោបាយ មើលមិនឃើញ​ពី​ទុច្ចរិត​ភាព​របស់​អ្នកនយោបាយ​នោះទេ។ មិនតែប៉ុណ្ណោះ នៅក្នុង​សង្គម​ខ្មែរ​មិន​សម្បូរ​អ្នកនយោបាយ​អាជីព ឬ​អ្នកនយោបាយ​ដែលមាន​បេះដូងសង្រ្គោះ​ពិតប្រាកដ​ចង់​ជួយ​ប្រជាជន និង​ជាតិ​របស់ខ្លួន​ឡើយ។ ម្លោះ​ហើយ ពួកគេ​ពង្វក់​ការគិត​របស់​ប្រជាពលរដ្ឋ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​របស់ខ្លួន​ប៉ុណ្ណោះ។

អ្នកអាចនឹងចាញ់បោកគេជាពិសេសអ្នកនយោបាយ និងអ្នកចង់បោកអ្នក ចាញ់បោកហើយចាញ់បោកទៀត ចាញ់បោកគេជារៀងរហូតពីព្រោះតែខ្លួនអ្នកល្ងង់ ក៍ប៉ុន្តែអ្នកអាចនឹងមិនចាញ់បោកគេ ហើយលែងចាញ់បោកគេទៀត លែងចាញ់បោកជារៀងរហូតពីព្រោះដោយសារតែអ្នកមានសមត្ថភាពបញ្ញាគ្រប់គ្រាន់ និងមូលដ្នានគ្រឹះក្នុងការត្រិះរិះគិតពិចារណា ហើយគិតតែបង្កើនចំណេះដឹងខ្លួនឯង។

ដូច្នោះ ដើម្បីកុំអោយធ្លាក់ទៅក្នុងស្ថានភាពចាញ់បោកគេ ឬចាញ់បោកអ្នកនយោបាយនោះដំណោះស្រាយដ៏ត្រឹមត្រូវនោះ  គឺ​​ពលរដ្ឋត្រូវស្វែង​យល់​ដឹង​នូវ​វប្បធម៌​នយោបាយ​កាន់​តែ​ច្រើន តាម​ដាន​ស្ថានការណ៍​ព័ត៌មាន​ឲ្យ​បាន​ទៀង​ទាត់ មាន​ចំណេះ​ដឹង​អាច​ធ្វើ​ការ​វិភាគ និងចេះកំណត់អោយបានច្បាស់លាស់ថា អ្នកណាជាអ្នកបោកប្រាស អ្នកណាជាអ្នកជួយសង្រ្គោះពិតប្រាកដ មានល្បិចកិច្ចកល ប្រើពាក្យពេចន៍ផ្អែមល្អែមដូចផ្លែល្វា អួតអាង និយាយពង្លើសការពិត អំពីរឿងអ្វីមួយដើម្បីផលប្រយោជន៍ក្រោមរូបភាពបែបណាមួយរបស់គេ។ ហើយពលរដ្ឋគ្រប់រូប ត្រូវស្គាល់ពី សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួននៅក្នុងសង្គម។​

លើសពីនេះ យើងអាចសង្កេតទៅលើបុគ្គលិកលក្ខណៈរបស់អ្នកទាំងនោះបាន។ សំភារៈបញ្ជាក់សតិអារម្មណ៍។ សម្តី និងសកម្មភាព សបញ្ជាក់ពីបេះដូង ពោលគឺយើងអាចតាមដានអង្កេតមើលសកម្មភាព សម្តីសំដៅរបស់បុគ្គលនោះបាន ម៉្យាងទៀតនោះ គេថាចិត្តមនុស្សពិបាកស្មាន តែអាចតាមដានទង្វើបាន។ ហេតុនេះដើម្បីបញ្ចប់ភាពបោកប្រាសអ្នកនយោបាយ មិនមែនស្អប់នយោបាយ ឈប់ចូលរួមគិតគូរ ឬក៏បណ្តែតបណ្តាយឲ្យអ្នកនយោបាយធ្វើស្រេចតែក្បាលចិត្តនោះទេ ឬមិនចង់អោយគេបោក គឺត្រូវបោកគេមុនទេ ប៉ុន្តែពេលចាញ់បោកអ្នកនយោបាយ ឬខឹងគេបោកយើងនោះ ប្រតិកម្មដ៏ល្អបំផុតគឺបង្កើនចំណេះដឹងខ្លួនឯង។

ចំណុចចាប់ផ្តើម ផ្តើមចេញពីអ្នក ពង្រឹងចំណេះដឹងរបស់អ្នកតាមរយៈការសង្កេតតាមដានរាល់អ្នកនយោបាយនោះបន្តិចម្តងៗ នោះនយោបាយប្រជាពិថុតនឹងរលាយសាបសូន្យ ហើយបើនៅតែភ្លើមិនព្រមតាមដាននយោបាយ ឬអ្នកនយោបាយនោះទេ អ្នកនយោបាយបោកៗ បោកអ្នករហូតដល់ងាប់។


មនុស្ស​ម្នាក់​ៗត្រូវ​យល់​ដឹង​ពី​​សភាព​ការ​ណ៍នៃ​ប្រទេស តំបន់ និងពិភពលោក ឱ្យបានច្បាស់លាស់​​​ ដើម្បីកុំឱ្យចាញ់បោកភាពច្រំដែលនៃប្រវត្តិសាស្រ្ត។​​ មាន​ន័យ​ថា​ប្រវត្តិ​របស់​ពលរដ្ឋ​ម្នាក់ៗ​នៅក្នុងប្រទេសនីមួយៗ​នឹង​ត្រូវ​​កិន​កំ​ទេច​​​​ដោយ​កង់ប្រវត្តិ​សាស្ត្រនៃប្រទេសនោះជាមិន ខានឡើយ បើសិនជាម្នាក់ៗភ្លេចខ្លួនមិនរវល់ពីវាសនានៃប្រទេសជាតិ ពីសភាពការណ៍តំបន់ និងអន្តរជាតិ៕

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top