វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

9/19/14

សុន្ទរកថាលោក ខឹម វាសនា នៅសន្និបាតអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) នាទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  9/19/2014 11:34:00 PM

កាលពីព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៤ លោក ខឹម វាសនាប្រធាន​ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងលោក អ៊ី សាំងឡេង អនុប្រធានគណបក្ស បាន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​សន្និបាត​អន្តរ​ជាតិ​នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី ហៅ​កាត់​ថា The International Conference of Asian Political Parties (ICAPP) នៅ​ទី​ក្រុង​កូ​ឡុំ​បូ ប្រទេស​ស្រី​លង្កា។ សន្និបាតនេះ មានការចូលរួមគណបក្សចំនួន ៧៧ និងមកពី ៣២ប្រទេស ក្នុងតំបន់អាស៊ី ដែលត្រូវចូលរួម។ សម្រាប់គណបក្សនៅក្នុងប្រទេសកម្ពុជា ដែលចូលរួមក្នុងកិច្ចប្រជុំនេះរួម មានបីគណបក្ស គឺ FUNCINPEC, CPP និង LDP
សូមបញ្ជាក់ផងថា សន្និ​បាត​នេះ ​ប្រា​រព្ធ​ធ្វើ​ចាប់​ពី​ថ្ងៃព្រហស្បត្តិ៍ ​ទី១៨ រហូត​ដល់​ថ្ងៃ​អាទិត្យ ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៤។ នៅក្នុងកិច្ចការប្រជុំ សន្និបាត​អន្តរ​ជាតិ​នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី លោក ខឹម វាសនា ក៏​ចូល​រួម​ថ្លែង​សន្ទរកថា នៅ​ក្នុង​សន្និបាត​នេះ លើប្រធាន​បទ "ការ​កសាង​សហគមន៏​អាស៊ី​"។ខាងក្រោមនេះ គឺជាខ្លឹមសារសុន្ទរកថាទាំងស្រុង របស់លោក ខឹម វាសនា ពេលថ្លឹងនៅសន្និបាតអន្តរជាតិនៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី ហៅ​កាត់​ថា The International Conference of Asian Political Parties (ICAPP) នៅ​ទី​ក្រុង​កូ​ឡុំ​បូ ប្រទេស​ស្រី​លង្កា ៖
ឯកឧត្តម លោក លោកស្រី ខ្ញុំបាទឈ្មោះខឹមវាសនាជាប្រធានគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ នៃប្រទេសកម្ពុជា។ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកជួបអ្នកទាំងអស់គ្នាក្នុងពេលនេះ។
ក្នុងកំឡុងពេលពីសតវត្យទី២០ទៅ២១ សហគមសេដ្ឋកិច្ច មានតួនាទីយ៉ាងសំខាន់ ជាកំលាំងជំរុញអោយមានការរីកចំរើននៃវិស័យសង្គម វិស័យនយោបាយ វិស័យវប្បធម៌ និងការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ច។ ការចូលរួមសហការគ្នាផ្នែកសេដ្ឋកិច្ច ក្លាយទៅជាកំលាំងយ៉ាងសំខាន់មួយសំរាប់ការរីកលូតលាស់ នៃប្រទេសដែលមានលក្ខណ:ទំនើប។

ឆ្នាំ១៩៩៧គឺជា ឆ្នាំនៃវិបត្តិសេដ្ឋកិច្ចអាស៊ី ហើយវាក៏ជាតំរុយយ៉ាងច្បាស់មួយដែលបង្ហាញថា សហគមន៍ប្រជាជាតិអាស៊ីអគ្នេយ៍ អាស៊ានASEAN ត្រូវតែមានការសហការមួយដែលមានលក្ខណ: ទូលំទូលាយជាងនេះ ក្នុងវត្ថុបំណងរក្សាអោយបាននូវស្ថេរភាពនិងការរីកលូតលាស់។ សហគមន៍ប្រជាជាតិ អាស៊ានASEAN ក៏បានបង្ហាញនូវសេ្ថរភាពគួរអោយសំគាល់បានផងដែរ ក្នុងកំឡុងវិបត្តិសេដ្ឋកិច្ចក្នុងពេលថ្មីៗនេះ ហើយ កំពុងមានតំណើរការល្អក្នុងកំរិតខ្ពស់គួរអោយកត់សំគាល់ជាងឆ្នាំ២០១២កន្លងមក។ ពាណិជ្ជកម្មក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ASEANដូចគ្នា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការងើបឡើងវិញនៃសេដ្ឋកិដ្ឋ ហើយលទ្ធផលនៃការរីកលូតលាស់នេះ សំខាន់គឺបានដោយសារការនាំចេញក្នុងចំណោមសមាជិកASEAN ដូចគ្នា។ ការនេះ វាច្បាស់ណាស់ថា ការចងបាច់គ្នាក្នុងចំណោមប្រទេស អាស៊ាន ASEAN ធ្វើអោយប្រទេសទាំងអស់នេះរឹងមាំ។

នេះគឺជាហេតុដែលពួកយើងទាំងអស់គ្នាមកទីនេះ យើងមកទីនេះព្រោះយើងជឿជាក់ថា នៅបែកគ្នាពួកយើងនឹងស្លាប់ ចងសម្បាច់គ្នាពួកយើងនឹងរីកចំរើន។យើងមិនមែនមកទីនេះដើម្បីសួរគ្នាថា តើយើងគួរសហការគ្នាឬអត់នោះទេ ប៉ុន្តែយើងត្រូវសួរគ្នាថា តើយើងសហការគ្នាយ៉ាងម៉េច ទើបការសហការ នេះមានប្រសិទ្ធភាព។ គ្មានសង្ស័យអ្វីឡើយ សមាហរណណកម្មសេដ្ឋកិច្ចអាស៊ី Asia ពិតជាសំខាន់ណាស់ តែវាត្រូវ កសាងឡើងលើបាតគ្រឹះ ស្មោះត្រង់ និងបាតគ្រឹះសុចរិត។

ការសហការមិនអាចសំរេចបានទេ បើសិនណាយើងសំលឹងឃើញតែផល ប្រយោជផ្ទាល់ខ្លួន ដោយមិនបានធ្វើអោយបានទទួលផលទាំងអស់គ្នានោះ។ ការ សហការអាចប្រព្រិត្តទៅបាន ដរាបណា ប្រទេសដែលចូលរួមសហការ ហើយខ្លួនជាប្រទេសខ្លាំង មិនស្វែងរកផលចំណេញ ពីការចំណាយនៃរដ្ឋទន់ខ្សោយដែលជាសមាជិកខ្លួន។ គ្មានសុច្ចរិតភាព ការសហការ គ្រាន់តែជាពាក្យ គ្មានសុច្ចរិតភាព ការសហការវាគ្រាន់តែជាការប្រកួតប្រជែងបែបថ្មី គ្មានសុចរិតភាពការនិយាយរបស់នៅថ្ងៃនេះវាគ្រាន់តែជារបស់ឥតបានការ។
ប្រជាជាតិអាស៊ី អ្នកត្រូវតែយល់អោយច្បាស់ និង ត្រូវពិចារណាអោយឃើញច្បាស់ដោយខ្លួនឯង រហូតដល់ជឿជាក់ថា សុច្ចរិតភាព ជាបាតគ្រឹះនៃការសហការប្រកបដោយជោគជ័យ បើមិនដូច្នោះទេ ពាក្យសហការៗ របស់ពួកគេទាំងអស់គ្នា វាគ្រាន់តែឃ្លាឃ្លោងដែលធ្វើអោយពិរោះជក់ចិត្តតែប៉ុណ្ណោះ ប៉ុន្តែ វានឹងមិនអាចធ្វើអោយចេញជាសកម្មភាពពិតប្រាកដឡើយ។

នៅចុងបញ្ចប់នេះ ខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នានូវគំនិតមួយរបស់ខ្ញុំ ដែលវាជាគំនិតផុសចេញពីក្នុងជំរៅចិត្តពិតប្រាកដរបស់ខ្ញុំ។ មនុស្សយ៉ាងច្រើន បានជឿជាក់ថា នៅបែកគ្នាពួកគេនឹងស្លាប់ ចងសម្បាច់ភ្ជាប់ជាមួយគ្នា ជាមធ្យោបាយដែលជួយអោយពួកគេរីកចំរើន។ ជាចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ បើទោះជាខ្ញុំនៅម្នាក់ឯងធ្វើអោយខ្ញុំមានការរីកចំរើន នៅជាមួយអ្នក ខ្ញុំនឹងស្លាប់ ក៏ខ្ញុំត្រូវតែនៅជាមួយអ្នកដែរ។ ហេតុអ្វី? ចំលើយ ងាយៗស្រួលយល់ គឺខ្ញុំស្រឡាញ់អ្នក ខ្ញុំចង់រួមសុខរួមទុក្ខជាមួយអ្នក ទោះក្នុងសុមង្គលក៏ដោយ ក្នុងទុក្ខសោកក៏ដោយ ក្នុងរឿងល្អក៏ដោយ ក្នុងរឿងអាក្រក់ក៏ដោយចុះ។ ខ្ញុំមិនសហការជាមួយអ្នក ព្រោះតែខ្ញុំចង់បានអ្វីផ្សេងនោះទេ ឬព្រោះតែអ្នកជាពូជសាសន៍ដូចខ្ញុំឬព្រោះតែខ្ញុំជាជនជាតិដូចអ្នកនោះក៏ទេដែរ។ នេះហើយជាក្តីស្មោះត្រង់ពិត ជាភាពសុច្ចរិតពិត ដែលធាតុទាំងពីរនេះជាបាតគ្រឹះពិត នៃការសហការដ៏ពិត ប្រាកដ។ ការសហការពិតមិនដែលមានផលអវិជ្ជមានឡើយ។
សូមអរគុណ៕

______________សុន្ទរកថា ជាភាសាអង់គ្លេស ____________________

Excellencies, ladies and gentleman. I am Khem veasna, the leader and founder of the League for Democracy Party. It is my utmost pleasure to be here with you today.

Throughout the 20th and 21st century, economic communities have been a dominant force behind all social, political, cultural and economic progress. Economic integration has become crucial for the growth of any modern nation.
1997 marked the Asian financial crisis, as well as indicating that ASEAN nations would require future integration in order to maintain stability and prosperity, ASEAN countries have shown remarkable stability during the most recent financial crisis and are now performing at significantly better than pre-2009 levels. Intra-ASEAN trade played a significant role in recovery and subsequent growth was predominately due to strong import among ASEAN nations. It is apparent that together ASEAN countries have become stronger.
This is why we are here. We are here because we believe that alone we die, but together we thrive. We are not to ask wether or not to cooperate, but whether, how we can most effectively cooperate. 

Economic integration is undoubtedly instrumental for Asian Nations, however, it must be built on a foundation of honesty, integrity, and cooperation or it will ultimately cause more harm than good.

Cooperation can never be reached if we look at agreements from the aspect of what can be personally gained and not what can be brought to the table and achieved as one. Cooperation can only take place , so long as more influential Member States never seek benefits at the expense of weaker Member States. Without integrity cooperation is only a word. Without integrity cooperation is only a new way to compete. Without integrity my speech today would be merely a waste.

Asian countries must understand and truly believe that integrity is the foundation of successful cooperation. Otherwise, their words are just pleasant phrases that will never materialize into actions.
Finally, I would like to share and opinion of mine with you that comes from the bottom of my heart.

Most people believe that being alone they die, and being together with someone else they thrive, and that this means they must cooperate. Personally, however, if I am alone I thrive, and with you I die, I still wish to be with you. Why? Plain and simply, because I love you, and I want to share everything I have with you, the happiness and sadness, the good and the bad. I do not cooperate with you because I need something, not because we are of the same race or from the same nation, but because we are fellow human beings. This is true honesty, true integrity and these two elements are true foundation of the true cooperation. True cooperation never have a negative result.

Thank you.

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top