វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

10/2/14

សម្រង់​គំនិតលោក ខឹម វាសនា ដកស្រង់ចេញពី Faccebook

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  10/02/2014 03:08:00 PM

មនុស្សច្រើនណាស់ដែលយល់ថា ជំនួញ គឺជាល្បែង។ តែសំរាប់ខ្ញុំជំនួញគឺជាមិត្តភាពដ៏ស្មោះត្រង់មួយ។     បើអ្នកយល់ថាជំនួញជាល្បែង ច្បាស់ណាស់ចុងក្រោយនៃល្បែង គឺត្រូវតែមានអ្នកយំនិងមានអ្នកសើច   អ្នកចាញ់នឹងយំ អ្នកឈ្នះនឹងសើច ក្នុងរឿងនេះគូភាគីគឺត្រូវតែប្រើល្បិចដើម្បីផ្តួលគូប្រកួត។ តែបើអ្នកចាត់ទុកជំនួញជាមិត្តភាពដ៏ស្មោះត្រង់មួយ នោះអ្នកនឹងមានអារម្មណ៍ចែករំលែក រាល់ការគិតគូលេខ ចិត្ត អ្នកតែងតែរាប់បញ្ចូលមិត្តរបស់អ្នកនៅក្នុងការគិតគូនោះ ហើយការគណនាដោយមនោសញ្ចេតនាមិត្តភាពនោះទៀតសោតនឹងចេញជា ការចែករំលែក ដែលមានលក្ខណ:សមគួរ ដែលមនុស្សល្អគ្រប់គ្នានឹងទទួលយកបាន។  តែអ្នកក៏ត្រូវតែគិត អោយឃើញដែរថា ជំនួញជាមិត្តភាពអាចដំណើរការ ទៅបានលុះត្រាតែគូភាគី ជំនួញទាំងអស់មានអារម្មណ៍ដូចគ្នាទាំងអស់ថា ជំនួយគឺជាមិត្តភាដ៏ស្មោះត្រង់មួយដូចៗគ្នា។ ចំពោះការយល់ថាជំនួញជាល្បែងវិញ អោយតែមានភាគីណាមួយយល់បែបនេះ ហើយបើភាគីដទៃទៀតនៅតែ ធ្វើជំនួញជាមួយគ្នាតទៅទៀត នោះចុងក្រោយបំផុតគ្រប់គូភាគីទោះជាជនស្មោះត្រង់យ៉ាងណាក៏ដោយ នឹងក្លាយទៅជាដៃគូល្បែងដោយចៀសមិនផុត។ មានន័យថាក្នុងទស្សន:ដែលចាត់ទុកជំនួញជាល្បែង អោយតែមានភាគីណាមួយចាត់ទុកថាជំនួយជាល្បែង គេអាចធ្វើអោយ គ្រប់ភាគីជំនួយទាំងអស់ចូលរួមលេងល្បែងជាមួយគេដោយស្វ័យប្រវត្តិ តែចំពោះទស្សន:ដែលចាត់ទុកថាជំនួញជាមិត្តភាពដ៏ស្មោះត្រង់មួយនោះ អត់មានភាគីណាតែម្នាក់ឯងមាន កំលាំងអូសទាញអោយគ្រប់ភាគីជំនួញមកគិតឬមកចាត់ទុកជំនួញជាមិត្តភាពដ៏ស្មោះត្រង់
ដូចអ្នកដោយស្វ័យប្រវត្តិដូចការប្រកាន់ថាជំនួញជាល្បែងនោះទេ លុះត្រាតែគ្រប់ភាគីជំនួញស្ម័គ្រចិត្តចាត់ទុកជំនួយជាមិត្តភាពដ៏ស្មោះត្រង់ដោយខ្លួនឯង៕
--------------------------------------------------------------------------------

អ្វីទៅជាការបៀតបៀនមនុស្សខ្មែរយើងច្រើនណាស់និយាយថា ក្នុងនាម យើងជាមនុស្សល្អមិនត្រូវបៀតបៀនអ្នកដទៃទេ មនុស្សដែលបៀតបៀនអ្នក ដទៃជាមនុស្សមិនល្អទេ។ តើទស្សន:នេះត្រឹមត្រូវឬទេ?ដើម្បីធ្វើការវិនិច្ឆ័យថាត្រឹមត្រូវឬមិនត្រឹមត្រូវនោះយើងត្រូវយល់ជាមុនថាអ្វីទៅជាការបៀតបៀនសិន។ ការបៀតបៀនគឺការរំខានរុកគួនដល់អ្នកដទៃដែលជាមនុស្សល្អតាមកាយ វាចា និងចិត្ត។ មនុស្សណាដែលប្រើអំពើបែបនេះចំពោះមនុស្សល្អ ជនប្រភេទនោះគឺជាមនុស្សអាក្រក់ សមនឹងទស្សន:ខាងលើដែលនិយាយថាបើយើងជាមនុស្សល្អយើងមិនត្រូវបៀតបៀនអ្នកដទៃទេ អ្នកដទៃក្នុងន័យនេះគឺសំដៅទៅរកមនុស្សល្អ។ចុះការរុកគួនរំខាន ធ្វើទុកបុកម្មេញរបស់មនុស្សល្អចំពោះមនុស្សអាក្រក់វិញចាត់ទុកជាការបៀតបៀនដែរឬទេ។ កាលណាមនុស្សល្អធ្វើទុក្ខបុកម្មេញ មនុស្សអាក្រក់កុំអោយវាមានលទ្ធភាពប្រព្រិត្តិអំពើអាក្រក់នោះមិនមែនជាការបៀតបៀនទេ។ គ្រប់ទង្វើដើម្បីបន្ទុចបង្អាក់ឬកំចាត់អំពើអាក្រក់កុំអោយរីករាលដាលបាន មិនត្រឹមតែមិនមែនជាអំពើអាក្រក់ ឬមិនមែនជាការបៀតបៀននោះទេ តែគឺជាទង្វើល្អ ដែលគ្រប់មនុស្សបើមិនបានធ្វើអំពើបែបនេះទេគឺមិនអាចចាត់ទុកជាមនុស្សល្អឡើយ៕

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top