វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

10/8/14

ស្វែងយល់ ៖ មូលដ្ឋានគ្រឹះនៃបញ្ញារបស់ជនជាតិជ្វីហ្វ

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  10/08/2014 03:52:00 PM No comments




ភាពស្មោះត្រង់ គឺជាផ្លូវឆ្លងឆ្ពោះទៅរកផ្នែកជំនួញ ប្រសិនបើអ្នក
ជំនួញមិនស្មោះត្រង់ចំពោះអតិថិជន ក៏មិនខុសពីអ្វី ការសម្លាប់ខ្លួន
ឯងឡើយ។

បើមិនគិត ឬសម្រេចចិត្តដោយខ្លួនឯង ក៏ស្មើរនឹងប្រគល់ខួរក្បាល
របស់ខ្លួនឯងអោយអ្នកដ៏ទៃ។

ភាពជោគជ័យរមែងជារបស់មនុស្សភាគតិច ដែលមានគំនិតខ្លួន
ឯង ពួកគេតែងតែសម្លឹងមើលអ្វីគ្រប់យ៉ាងដោយក្រសែភ្នែកសង្ស័យ
ជានិច្ច ដូច្នេះទើបពួកគេមិនដែលបានទទួលឥទ្ធិពលពីអគតិដែល
មាននៅក្នុងសង្គម ពួកគេអាចបង្ហាញពីសមត្ថភាព និងការស្រមើ
ស្រមៃបានដោយសេរី ទោះបីស្ថិតនៅក្នុងភាគីភាគតិច ក៏ពួកគេមិន
រិករាយនឹងបោះបង់គំនិតខ្លួនឯងដែរ។

ដើរទៅមុខ មិនបានប៉ុន្មានជំហានទៀតទេ នឹងបានឃើញទេសភាព
ដ៏ស្រស់បំព្រងហើយ។

ជនជាតិជ្វីហ្វមិនចូលចិត្តធ្វើអ្វីតាមអារម្មណ៍ទេ ព្រោះពួកគេជឿថា​ ការ
ធ្វើតាមអារម្មណ៍ជាចំនុចចាប់ផ្តើមខុសឆ្គងដ៏ល្ងង់ខ្លៅ មានតែអ្នកប្រើ
ខួរក្បាលគិតប៉ុណ្ណោះ ទើបជាអ្នកមានបញ្ញាយ៉ាងពិតប្រាកដ។

សេចក្តីទុក្ខគឺជាខ្លឹមពិតប្រាកដរបស់ជីវិត ជនជាតិជ្វីហ្វមានមូលដ្ឋានគ្រឹះ
នៃបញ្ញាយ៉ាងជ្រាវជ្រៅ ព្រោះពួកគេមើលឃើញផ្នែកប្រាកដប្រជារបស់
ជីវិត និងយល់ច្បាស់ថា សេចក្តីទុក្ខ គឺជាខ្លឹមសារពិតប្រាកដរបស់ជីវិត
 អ្នកដែលមិនធ្លាប់ជួបសេចក្តីទុក្ខ រមែងមិនចាត់ទុកថាជាមនុស្សប្រាកដ
ប្រជា ព្រោះសេចក្តីទុក្ខជាផ្នែកធំរបស់ជីវិត រីឯសេចក្តីសុខវិញគ្រាន់តែ
ជាផ្នែកតូចៗ ហើយថែមទាំងជារបស់ដែល ប៉ះពាល់មិនបានទៀត និយាយម្យ៉ាងទៀតគឺសេចក្តីសុខគ្រាន់តែជារូបភាពបញ្ឆោតភ្នែកប៉ុណ្ណោះ។

សាមគ្គីភាព ការស្រុះស្រួលគ្នា និងជួយឧបត្ថម្ភគ្នាទៅវិញទៅមករបស់ជន
ជាតិជ្វីហ្វ ធ្វើអោយជនជាតិផ្សេងៗទ្រាំអត់ច្រណែនមិនបាន ធ្លាប់មាន
អ្នកតាមសួរជនជាតិជ្វីហ្វថា តើហេតុអ្វីបានជាត្រូវជួយឧបត្ថម្ភជនជាតិ
ដូចគ្នាបែបនេះ? ជនជាតិជ្វីហ្វ ឆ្លើយថា បើយើងមិនជួយឧបត្ថម្ភជន
ជាតិដូចគ្នា តើមានអ្នកណាមកជួយពួកយើង?

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


0 comments:

រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top