វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

11/29/14

លោក ខឹម វាសនា ប្រមុខLDP ៖ ពេលដែលអ្នកមានចិត្តចង់យកប្រយោជន៍ផ្ទាល់ខ្លួន ទៅទាក់មនុស្សណាម្នាក់អោយមកធ្វើកិច្ចការណាមួយជាមួយអ្នកដោយស្មោះត្រង់

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  11/29/2014 08:09:00 PM No comments


លោក ខឹម វាសនា ប្រមុខLDP ៖ ពេលដែលអ្នកមានចិត្តចង់យកប្រយោជន៍ផ្ទាល់ខ្លួនទៅទាក់មនុស្សណាម្នាក់អោយមកធ្វើកិច្ចការណាមួយជាមួយអ្នកដោយស្មោះត្រង់នោះ វាមានន័យពីរយ៉ាង:
១-មានន័យថាអ្នកមានចិត្តមើលងាយបុគ្គលដែលអ្នកប្រើប្រយោជន៍ផ្ទាល់ខ្លួនដើម្បីទាក់ចិត្តអោយមកធ្វើការងារណាមួយដោយស្មោះត្រង់ជាមួយអ្នកនោះ។អ្នកមើលងាយថាបុគ្គលនេះអាចយកប្រយោជន៍ទៅទាក់យកមកប្រើបាន។ មនុស្សដែលគេអាចយកប្រយោជន៍ផ្ទាល់ខ្លួនទៅទាក់យកមកប្រើបាន បុគ្គលនោះមិនថ្លៃថ្នូរទេ៕
២-អ្នកមើលងាយខ្លួនឯង ថាខ្លួនគ្មានតំលៃសំរាប់អ្នកដទៃអាចស្មោះត្រង់ជាមួយ ដោយមិនចាំបាច់យកប្រយោជន៍ផ្ទាល់ខ្លួនទៅទាក់គេយកមកធ្វើការជាមួយបានទេ។ មនុស្សដែលមានតំលៃ អ្នកដទៃជាមនុស្សល្អ អាចមកធ្វើការជាមួយដោយស្មោះត្រង់និងដោយការបូជានូវប្រយោជន៍ផ្ទាល់ខ្លួនដើម្បីសហការការងារជាមួយនឹងអ្នក ដោយមិនចាំបាច់យកប្រយោជន៍ផ្ទាល់ខ្លួនណាមួយទៅទាក់ទេ។
អ្នកត្រូវគិតអោយយល់ដោយខ្លួនឯងថា បើអ្នកជាមនុស្សមានតំលៃហើយ តំលៃរបស់អ្នកនោះហើយដែលជាធ្នាក់យ៉ាងមានប្រសិទ្ធិភាពទាក់មនុស្សល្អអោយមកសហការធ្វើការជាមួយអ្នកយ៉ាងអស់ពីចិត្តពីថ្លើម។ បើអ្នកជាមនុស្សមានតំលៃគួរអោយគោរពហើយ អ្នកត្រូវតែច្បាស់ក្នុងខ្លួនអ្នកថា មនុស្សដែលសេចក្តីល្អរបស់អ្នកមិនអាចទាក់បុគ្គលនោះយកមកសហការការងារជាមួយអ្នកបាន មនុស្សនោះក៏វាគ្មានតំលៃសំរាប់សហការជាមួយអ្នកដែរ អោយគេទៅចុះ។ម្យ៉ាងទៀតអ្នកក៏មិនអាចយកប្រយោជន៍ផ្ទាល់ខ្លួនណាមួយទៅទាក់បានមនុស្សស្មោះត្រង់ដែរ ព្រោះសេចក្តីស្មោះត្រង់មិនអាចបានតាមរយ:ទិញដូរជាដាច់ខាត។ រឿងមួយទៀតដែលអ្នកត្រូវត្រួតពិនិត្យមុនគេបង្អស់ក្នុងរឿងស្វែងរកមនុស្សស្មោះត្រង់ប្តូរផ្តាច់ស្លាប់រស់ជាមួយអ្នកនេះ គឺតើអ្នកជាមនុស្សមានតំលៃគ្រប់គ្រាន់ដែលនឹងក្លាយទៅជាកំលាំងទាក់ទាញយ៉ាងមានប្រសិទ្អ៊ិភាពចំពោះមនុស្សល្អទាំងឡាយអោយមកធ្វើការដោយស្មោះត្រង់ជាមួយអ្នកហើយឬនៅ៕

--------------------------------------
When you appeal to people to be honest with you and work honestly with you by enticing them with a self-interested desire, you are doing two things. Firstly, you are looking down on them. You see them as a monetary value that can be bought. Secondly, you are looking down on yourself. You don't see yourself as having enough value to attract a good hearted person on your own without appealing to their selfishness.
You must fully understand that if you have sufficient self-worth, this value is the main driving force behind attracting good people to work with you. People will then work with you with honesty and willingness that comes from the bottom of their heart. If you fully understand yourself, and you can see that you are a valuable and good person, this is enough to attract any honest person to work with you. If someone is not interest in, or willing to work with you, do not be upset, just let them go, they are not a good hearted person.
Never try to use individual desires to attract good and honest people to work with you. Under no circumstances can honesty be bought. The one critical thing that you must verify before attracting good hearted people, is whether or not you have enough self worth to do so.

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


0 comments:

រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top