វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

10/21/15

លោក ខឹម វាសនា បកស្រាយមូលហេតុដែលលោកពាក់មួក

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  10/21/2015 10:39:00 PM No comments

លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បានធ្វើការ​ពន្យល់​បក​ស្រាយ​ពី​ករណីនេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ (facebook : Veasna Khem ) ​កាលពី​ថ្ងៃទី១៨ ខែតុលា ទាក់ទងនឹងការចោទប្រកាន់រូបលោក បន្ទាប់ពី​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​មហាជន​ដែលថា ការ​ពាក់មួក​និយាយ​ជាមួយ​ព្រះសង្ឃ​គឺជា​រឿង​អសីលធម៌។

ខាងក្រោមនេះ ការបកស្រាយបំភ្លឺរបស់លោក ៖ 
ចង់និយាយរឿងពាក់មួកហ្នឹងបន្តិច។ ទីមួយ និយាយសង្ខេបដោយខ្លី ខ្ញុំចង់ប្រាប់ថា មនុស្សខ្ញុំចូលចិត្តមួកណាស់តាំងពីខ្ញុំនៅក្មេង ខ្ញុំមានអារម្មណ៍ថា មួកជួយអោយចិត្តខ្ញុំស្វាហាប់ ទោះមានមនុស្សច្រើនប្រាប់ខ្ញុំថាខ្ញុំពាក់មួកច្រើន ខ្ញុំនឹងប្រឈមនឹងជ្រុះសក់ ក៏ខ្ញុំនៅតែពាក់វាដែរ ព្រោះខ្ញុំស្រឡាញ់មួក ចូលចិត្តមួក វាជារឿងចំណូលចិត្តរបស់មនុស្ស។ ទីពីរ ដោយការពាក់មួកជាចំណូលចិត្តរបស់ខ្ញុំផង ហើយក្នុងពេលបច្ចុប្បន្ន មួក LDP វាជាអត្តសញ្ញាណរបស់បក្សយើងផង វារិតតែបង្កើនចិត្តអោយខ្ញុំចង់ពាក់មួកនៅពេលខ្ញុំនិយាយតាមវេទិកានានាទៅទៀត។ ពេលខ្ញុំពាក់មួកនិយាយក្នងវេទិកា ខ្ញុំមានអារម្មណ៍ថា វេទិកាដែលពួកយើងកំពុងតែធ្វើ វាសាមញ្ញ គ្មានអ្នកធំអ្នកតូចអីទេ គឺជាវេទិការបស់ពួកយើងទាំងអស់គ្នា ដូចបងប្អូនក្រុមគ្រួសាររបស់យើងអញ្ចឹង។
ចុះករណីពិសេសពេលមានព្រះសង្ឃលោកចូលរួម ក្នងវេទិកា វាជាសុជីវធម៌របស់មនុស្សខ្មែរដែលយើងមិនត្រូវពាក់មួកនិយាយជាមួយព្រះសង្ឃឡើយ ម្តេចក៏ខ្ញុំមិនព្រមដោះមួកសោះអញ្ចឹង? ជាវេទិកាប្រជុំនយោបាយសំរាប់មនុស្សទូទៅ មិនមែន ជាពិធីសាសនា ឬជាការដែលខ្ញុំនិយាយទៅកាន់តែព្រះសង្ឃនោះទេ ខ្ញុំនិយាយទៅកាន់មនុស្សទូទៅ ខ្ញុំមិនមែននិយាយជាមួយព្រះសង្ឃទេ វាជាការជួបប្រជុំនយោបាយរបស់បក្ស ម្លោះហើយពាក់មួកវាមិនមែនជាការមិនគោរពព្រះសង្ឃឡើយ។ បើខ្ញុំនិយាយផ្ទាល់នឹងព្រះសង្ឃ ឬមនុស្សចាស់ជាងខ្ញុំៗតែងតែដោះមួកជានិច្ចព្រោះជាសុជីវធម៌របស់ខ្មែរ តែជួនកាលខ្ញុំពាក់មួកជាប់ពេកទៅ ពេលត្រូវមានការនឹងព្រះសង្ឃ ដូចជាព្រះសង្ឃលោកសួរខ្ញុំរឿងអីមួយ ខ្ញុំងាកមកឆ្លើយនឹងលោកភ្លេចថាមានមួកនៅលើក្បាល វាមិនមែនជាចិត្តព្រហើន ឬជាចេតនា មិនគោរពលោក ឬចង់ទាត់ចោលសុជីវធម៌របស់ខ្មែរនោះឡើយ។ តែមនុស្សដែលស្អប់យើង រំពៃរកមើលតែចំណុចណាដែលអាចវាយយើងបាន ដើម្បីអាចមួលចេតនា ថាយើងព្រហើន មិនធ្វើតាមសុជីវធម៌របស់ខ្មែរ តែសំរាប់ខ្លួនខ្ញុំ ក្នុងចិត្តគឺគ្មានចិត្តព្រហើនឬប្រមាថ សូម្បីតែកូនចិត្តនឹកគិតក៏គ្មានដែរ។

បើជួនកាលយើងមានកំហុសដោយការភ្លេចភ្លាំង ឬដោយ ចេតនាក្នុងរឿងផ្សេងដូចជាពាក់មួកក្នុងពេលប្រជុំវេទិការបស់បក្ស មិនមែនជាការនិយាយផ្ទាល់ជាមួយព្រះសង្ឃទេ ហើយត្រូវបានមនុស្សខ្លះមួលចេតនារបស់យើង តើកណីនេះ អ្នកណាជាមនុស្សខូច???? ហើយបើនៅតែសួរថាហេុអីខ្ញុំចូលចិត្តពាក់មួក ខ្ញុំនឹងឆ្លើយថា ចុះបើអញចូលចិត្តមិនអោយអញពាក់ វាជារឿងឯកជន ម៉េចចង់អោយអញធ្វើតាមឯង ទើបឯងនិយាយថាអញត្រឹមត្រូវ? ជួយមិនបានទេ។កុំថានិយាយជាមួយព្រះសង្ឃ សូម្បីតែនិយាយជាមួយ មនុស្សមានវ័យចាស់ជាងយើង ក៏យើងត្រូវតែដោះមួកដែរ ចុុះវេទិកាបក្សខ្លះ ដូចជាពេលបាតុកម្មដែលមានមនុស្សចាស់ជាង និងព្រះសង្ឃលោកចូលរួមក្នុងបាតុកម្មនោះដែរ លោកសម រង្សីុ ឬក៏លោក កឹមសុខាពាក់មួកបក្សថែមទាំងឈរនៅលើវទិកា ខ្ពស់ជាងព្រះសង្ឃនឹង មនុស្សមានវ័យចាស់ជាងពួកគាត់ទាំងពីរទៀត ម្តេចក៏អ្នកឯងមិនរិះគន់ផងទៅ?? បើនិយាយតាមអ្នកឯងនោះ កុំថាឡើយខ្ញុំពាក់មួកនិយាយក្នុងវេទិកាដែលមានព្រះសង្ឃលោចូលរួមនោះ វាខុស សូម្បីតែក្នុងវេទិកានោះ ព្រះសង្ឃលោកគង់លើកៅអី ហើយខ្ញុំឈរនិយាយក៏វាខុសដែរ ព្រោះនិយាយទៅកាន់ព្រះសង្ឃត្រូវតែនៅទាបជាងលោកបានត្រឹមត្រូវ។ ណ្ហើយធ្វើយ៉ាងណាក៏វាមិនត្រូវចិត្តអ្នកដែរ អញ្ជើញតាមដំណើចុះទានម្ចាស់។ ។


Like   Comment   

ប្រភព៖ ដកស្រង់ចេញពី Facebook លោក ខឹម វាសនា 

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


0 comments:

រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top