វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

10/23/15

លោក ខឹម វាសនា ​ពន្យល់លម្អិតពី ការពិតនៃថ្ងៃ ០៧​មករា

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  10/23/2015 01:10:00 PM No comments


លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បានធ្វើការ​ពន្យល់​បក​ស្រាយ​ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ​កាលពី​ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០១៥ ទាក់ទងនឹង ថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩។

ខាងក្រោមនេះ ការបកស្រាយបំភ្លឺរបស់លោក ៖ 
យើងទទួលស្គាល់ថាថ្ងៃ៧មករា ជាថ្ងៃដែលធ្វើអោយយើងគេចផុតពីការកាប់សំលាប់របស់ប៉ុលពតមែន ប៉ុន្តែយើងសុំសួរថាតើវាជាបំណងល្អរបស់វៀតណាមមកសង្រ្គោះយើងអោយផុតពីការកាប់សំលាប់របស់ប៉ុលពតឬជាការឆ្លៀតចូលកាន់កាប់ប្រទេសរបស់យើងក្នុងឱកាសដ៏កំរសំរាប់ប្រទេសវៀតណាម? បើព្រោះតែមានបំណងចូលកាន់កាប់ប្រទេសយើង ហើយយើងក៏បានរួចខ្លួនពីការកាប់សំលាប់របស់ប៉ុលពត តើយើងគួរដឹងគុណវៀតណាមដែរឬទេ? នេះយើងមិនទាន់និយាយពី ថាតើ ក្នុងរបបប៉ុលពតនោះ មានល្បិចកលរបស់ប្រទេសជិតខាងមួយនេះដើម្បីធ្វើអោយមានការកាប់សំលាប់នេះដែរឬទេផង។

មនុស្សមានមនសិការអាចបែងចែកខុសត្រូវបាន តើវាជាគុណយ៉ាងម៉េចទៅកើត បើគេធ្វើព្រោះបំណងអាក្រក់របស់គេមកលើយើង ហើយយើងក៏បានរស់ព្រោះតែបំណងអាក្រក់របស់គេមកលើប្រទេសយើងនោះ។ បើវៀតណាមមិនឆ្លៀតចូលប្រទេសខ្មែរនៅពេលនោះ អង្គការសហប្រជាជាតិនឹងចូលមកជួយខ្មែរយើងហើយ ព្រោះរឿងរបបប៉ុលពតកាប់សំលាប់ជនជាតិខ្មែរនៅពេលនោះបានលេចឮធ្លាយជាអន្តរជាតិហើយ ពេលនោះវៀតណាមនឹងបាត់ឱកាសក្នុងការឆក់យកប្រទេសខ្មែរយើងហើយ ដូច្នេះមិនបង្អង់នាំអោយបាត់ឱកាសមាសនេះវៀតណាមក៏វាយចូលប្រទេសខ្មែរក្នុងរូបភាពជាអ្នករំដោះខ្មែរចេញពីរបបប៉ុលពត។
ភស្តុតាងរាប់មិនអស់ដែលបញ្ជាក់ពីបំណងអាក្រក់របស់ប្រទេសមួយនេះចំពោះពលរដ្ឋខ្មែរយើង ដូចជាវៀតណាមបានដឹកជញ្ជូនយកក្នុងរបៀបជាចោរគឺ ឆ្លៀតពេលខ្មែរកំពុងតែវក់វីនឹងរកក្រុមគ្រួសារក្រោយការបែកបាក់គ្នានោះ ដឹកជញ្ជូនទ្រព្យសម្បត្តិខ្មែរតាមគ្រប់តំបន់ខេត្តក្រុង យកទៅប្រទេសខ្លួនខ្ទេចខ្ទីអស់គ្មានសល់ បន្ទាប់មកកៀងខ្មែរដែលទើបងើបពីស្លាប់ ងើបពីការបាត់បង់គ្រួសារ នៅមានរបួសក្នុងផ្លូវចិត្តយ៉ាងឈឺផ្សានៅឡើយនោះ ទៅកាប់ព្រៃបណ្តាលអោយស្លាប់ពិការរាប់ម៉ឺននាក់ ហើយដឹកជញ្ជូនឈើទាំងនោះទៅប្រទេសខ្លួន ចុងក្រោយបំផុត បើកុំតែចរន្តអន្តរជាតិកៀបសង្កត់រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ម្លេះវៀតណាមនឹងនៅគ្រប់គ្រងខ្មែរយ៉ាងណែនហើយរិតតែណែនរហូតដល់សព្វថ្ងៃនេះ។

ចូលដល់ស្រុកខ្មែរភ្លាមវៀតណាមបានរៀបចំកម្មវិធីសិក្សាតាំងពីថ្នាក់ក្រោម គឺខ្មែរត្រូវតែរៀនភាសាវៀតណាម។ តើនេះជាអ្វី? បើមិនមែនផែនការយកទឹកដីខ្មែរតើជាអ្វីទៅវិញ? នេះគ្រាន់តែជាការរៀបរាប់ត្រួសៗប៉ុណ្ណោះ នៅមានភស្តុតាងរាប់មិនអស់ដែលបង្ហាញថាវៀតណាឈ្លានពាប្រទេសខ្មែរទេនៅថ្ងៃ៧មករាឆ្នាំ១៩៧៩នោះ។ បើវៀតណាមជាអ្នកនិយាយថាថ្ងៃ៧មករាឆ្នាំ១៩៧៩ជាថ្ងៃដែលវៀតណាមរំដោះខ្មែរ នោះវាជាការធម្មតាទេ ប៉ុន្តែយើងពិតជាហួសចិត្តនិងឈឺចាប់ណាស់ដែលពាក្យនេះជ្រុះចេញពីមាត់កូនខ្មែរណាម្នាក់នោះ។ ចាំមើលទាំអស់គ្នាតើសមរង្ស៊ីនិងកឹមសុខាគាត់នឹងមានប្រតិកម្មយ៉ាងដូចម្តេច ក្នុងឱកាសថ្ងៃប្រារព្ធបុណ្យ៧មករាក្នុងឆ្នាំនេះ។ យើងចាំមើលពួកគាត់ទាំងអស់គ្នាចុះ៕
Like   Comment   

ប្រភព៖ ដកស្រង់ចេញពី Facebook លោក ខឹម វាសនា 

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


0 comments:

រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top