វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

12/31/15

ខឹម វាសនា ៖ គួរអោយអាម៉ាស់ណាស់ ស្ថាប័នសង្ឃទាំងមូល យក Account facebook ក្លែងក្លាយធ្វើជាភស្តុតាង

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  12/31/2015 12:35:00 AM No comments

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់(LDP) បានចំអក មន្ត្រីសង្ឃថា បានយករូបភាពពីAccount Facebook ក្លែងក្លាយ ធ្វើជាភស្តុតាង ដើម្បីចោទប្រកាន់ មកលើរូបលោក នៅក្នុង កម្មវិធី អនុ​សំ​វច្ចរ​មហាសន្និបាត​សង្ឃ ទូទាំងប្រទេសលើក​ទី​២៤ នាព្រឹកថ្ងៃទី២៩នេះ។ វាជារឿងគួរអោយ អាម៉ាស់ខ្លាំងណាស់ ដែលស្ថាប័នមួយ តំណាងអោយសេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិមួយទាំងមូល មិនបានធ្វើការស្រាវជ្រាវ អោយបានច្បាស់លាស់ មុននឹងធ្វើការចោទប្រកាន់។

Audio Player
00:00
00:00

លោក ខឹម វាសនា បានឆ្លើយតបទៅនឹង ក្រុមមន្ត្រីសង្ឃ ដែលបានយក សំលេងរបស់លោក នៅក្នុងខ្សែអាត់មួយ មានចំណងជើងថា ដូចម្តេចទៅហៅថាចោរថង់យាម ដោយបាន កាត់យកត្រឹមតែ រយះពេលខ្លី មកធ្វើ សេចក្តីសំរេចណាមួយ ដោយមានតែមួយជំហៀង និងខ្វះការបកស្រាយការពារ ពីសមីខ្លួនថា ជារឿងមិនត្រឹមត្រូវ។ ហើយលោក ក៏បានចំអក ទៅមន្ត្រីសង្ឃទាំងនោះ ផងដែលថា គួរអោយ អាម៉ាស់ខ្លាំងណាស់ ដែលស្ថាប័នមួយ និងព្រះសង្ឃ មានមុខមានមាត់ល្បីៗ នៅសក្នុងសង្គម តំណាងអោយ សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ និងជាកម្មវិធីផ្លូវការ របស់ជាតិមួយយ៉ាងធំ បែរជានាំគ្នា កាន់យក Account Facebook ក្លែងក្លាយ ដែលបានបង្ហាញ អំពីការប្រមាថមើលងាយ ដល់ព្រះសង្ឃ និងព្រះពុទ្ធសាសនាទាំងនោះ ធ្វើជាភស្តុតាងទៅវិញ ដើម្បីដាក់ជា កំហុសមកកាន់រូបលោក ឬចលនាគណបក្ស ដោយគ្មាន ការត្រួតពិនិត្យ ស្រាវជ្រាវ អោយបានច្បាស់លាស់។ ដែលសម័យ​​​​​​បច្ចុប្បន្ន ជាសម័យបច្ចេកវិទ្យា ទៅហើយ គេអាចឆែក រកតែមួយភ្លែតប៉ុណ្ណោះ ក៏អាចដឹងថាAccount Facebook ដែលយក មកបង្ហាញនោះជាAccount Facebook ក្លែងក្លាយ ឬជា​Account Facebook ពិតបាន។

Audio Player
00:00
00:00

ប្រធានគណបក្សរូបនេះ បានបញ្ជាក់​ បន្ថែមទៀតថា លោកក៏ចង់ដឹងការពិតដែរ ដូច្នេះគួរតែ បង្កើតគណៈកម្មការស្រាវជ្រាវទៅ ដើម្បីអោយដឹងថា តើអ្នកណាជា អ្នកបង្កើត Account Facebook ក្លែងក្លាយ ទាំងនោះ។

Audio Player
00:00
00:00

សូមបញ្ជាក់ថា ក្នុងកម្មវិធី អនុ​សំ​វច្ចរ​មហាសន្និបាត​សង្ឃ ទូទាំងប្រទេសលើក​ទី​២៤ នាព្រឹកថ្ងៃទី២៩នេះ បានលើកយក ខ្សែអាត់សំលេងលោក ខឹម វាសនា និងរូបភាពមួយចំនួនទៀត ពីបណ្តាញសង្គមហ្វេសបុក ដើម្បីធ្វើជា បទបង្ហាញ ជាពិសេស សម្តេចព្រះ​ឧ​ត្ត​ម​ចរិយា ឈឹង ប៊ុន​ឈា សមាជិក​ថេរ​សភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​ស្រះចក បាន​មាន​សង្ឃដីកាអះអាង​ថា យើងមានទាំងឯកសារ ទាំងឌីសសំលេងគ្រប់គ្រាន់ សំរាប់ធ្វើជាភស្តុតាងរួចរាល់ហើយ។

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


0 comments:

រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top