អនុសំវច្ឆរៈមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៤ រយៈពេល២ថ្ងៃនៅសាលសន្និសីទចតុមុខ បានបញ្ចប់ទៅដោយសម្រេចបានខ្លឹមសារជាច្រើន។ ក្នុងចំណោមលទ្ធផលដែលសម្រេចនោះ ចំណុចទី៧នៃសង្ឃប្រកាសរបស់សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ក្រោមការឯកភាពរបស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងពីចំណាត់ការប្រឆាំងនឹងអ្នកដែលប្រមាថសាសនា។បើតាមសង្ឃប្រកាសចុះថ្ងៃទី៣០ ខែធ្នូ មន្ត្រីសង្ឃ និងមន្ត្រីរដ្ឋាភិបាល ទទួលស្គាល់ថា ពុទ្ធសាសនាថេរវាទកំពុងជួបឧបសគ្គ ក្រោមហេតុផលថា មានជនអន្ធពាលទមិឡឥតសាសនាកំពុងធ្វើចលនាយុវជនដើម្បីបំផ្លាញពុទ្ធសាសនា ឲ្យមហាជនអស់ជំនឿតាមរយៈសកម្មភាពបក្សនយោបាយរបស់ខ្លួន។
ជាមួយគ្នានេះ អង្គអនុសំវច្ឆរៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស បានប្រកាសជំហរប្រឆាំង និងថ្កោលទោសចំពោះសកម្មភាពដែលបំផ្លាញសាសនា ដោយបានស្នើដល់រដ្ឋាភិបាលឲ្យចាត់វិធានការតាមនីតិវិធីច្បាប់ក្នុងការទប់ស្កាត់ ព្រោះទង្វើនេះរំលោភបំពានលើរដ្ឋធម្មនុញ្ញត្រង់មាត្រា៤៣ ដែលចេញថា «ពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។
លទ្ធផលចុងក្រោយ នៃអនុសំវច្ឆរៈមហាសន្និបាទមន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី២៤ ត្រូវបានបិទបញ្ចប់ នារសៀលថ្ងៃពុធនេះ ចំពោះករណី លោក ខឹម វាសនា ដែលបាន ចំណាយពេល អស់រយៈកាល២ថ្ងៃ កន្លងទៅ នៅសាល សន្និសីទចតុមុខ គណៈសង្ឃ បានសំរេច ធ្វើលិខិតសុំ អន្តរាគមន៍ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទប់ស្កាត់ ចលនានេះ។
សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា សមាជិកថេរសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តស្រះចក បានមានសង្ឃដីកាថា ចំពោះករណី លោក ខឹម វាសនា គណៈសង្ឃ បានស្នើរ ទៅប្រមុខរាជរដ្ឋាភិបាល ហ៊ុន សែន អោយជួយ អន្តរាគមន៍ដើម្បី ទប់ស្កាត់ ជនអន្ធពាល ទមិឡឥតសាសនា ដែលមាន ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP ដែលកំពុង ធ្វើចលនាយុវជន បំផ្លាញសាសនា ដែលជាសាសនា របស់រដ្ឋ។
នៅក្នុង ថ្ងៃចុងក្រោយ នៃអនុសំវច្ឆរៈមហាសន្និបាទ មន្ត្រីសង្ឃទូទាំងប្រទេសនេះផងដែរ គណៈសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញលិខិតណែនាំមួយ ដល់ព្រះមេគណ ព្រះគ្រូអនុគណ ចៅអធិកា ទូទាំង ព្រះរាជាណាចក្រកម្ពុជា អោយសហការ ជាមួយមន្ត្រីធម្មការ និងសាសនា ថ្នាក់មូលដ្ឋាន រាជធានី ខេត្តក្រុង ស្រុកខណ្ឌ ក្នុងការ ចាត់ចែងបព្វជិត ភិក្ខុសាមណេរ ស្ថិតក្រោម ឪវាទ របស់មហានិកាយ ដែលបានរង្វេងស្មារតី ទៅសេពគប់ខុស ជាមួយ ជនអន្ធពាល ទមិឡឥតសាសនា ក្នុងចំណាត់ការ ៣យ៉ាងគឺ ទី១ ត្រូវអូសទាញភិក្ខុ សាមណេរ ដែលបានចូលរួម ជាមួយចលនា គណបក្ស LDP មកវិញ ហើយត្រូវធ្វើការអប់រំ និងត្រូវធ្វើកិច្ចសន្យា ឈប់សេពគប់ ជនមច្ឆាទិដ្ឋិ តទៅទៀត។ ទី២ក្នុងករណី ភិក្ខុសាមណេរ ទាំងឡាយ នៅមានទិដ្ឋិរឹងរុស និងមិនត្រូវបាន អនុញ្ញាតឲ្យស្ថិតនៅក្នុងភេទ ជាបព្វជិត តទៅទៀតឡើយ។ ទី៣ មន្ត្រីសង្ឃ គ្រប់ឋានុក្រម ត្រូវធ្វើការ ផ្សព្វផ្សាយ បញ្ជ្រាបឲ្យពុទ្ធបរិស័ទ រៀងរាល់ថ្ងៃឧបោសថសីល គ្រប់វត្តទូលទាំងប្រទេស អោយដឹងអំពីសកម្មភាព របស់ចលនា ដែលបំផ្លាញ ព្រះពុទ្ធសាសនានេះ។
សូមបញ្ជាក់ផងដែលថា ក្នុងការចោទ ប្រកាន់របស់ក្រុម មន្ត្រីសង្ឃ គ្រប់អង្គនេះ លោក ខឹម វាសនា ក៏បានធ្លាប់ បដិសេធរួចហើយថា នេះជាការចោទប្រកាន់ របស់មនុស្ស ដែលស្អប់លោក ហើយក៏ជារឿង មិនត្រឹមត្រូវផងដែរ ពីព្រោះ ការលើកឡើង កន្លងមក មានតែភាគី មួយចំហៀងប៉ុណ្ណោះ។ ដូច្នេះលោក បានទទូច អោយមាន កម្មវិធីជួបគ្នា ជជែកសួរដេញដោល រវាងព្រះសង្ឃទាំងឡាយ ដែលចោទប្រកាន់ រូបលោក នៅលើតុមូល ផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ទៀត កាន់តែប្រសើរ ដើម្បីស្វែងរក ការពិត តើអ្នកណាយល់ខុស អ្នកណាយល់ត្រូវ៕


គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន



0 comments: