វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

12/31/15

លោក ខឹម វាសនា ច្រានចោល​ថា លោក​ចង់​ផ្តួលរំលំ​ព្រះពុទ្ធសាសនា​

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  12/31/2015 12:37:00 AM No comments

ការឃោសនា​នយោបាយរ​ប​ស់លោក ខឹម វាសនា តាម​វេទិកា​របស់ខ្លួន ត្រូវបាន​សម្តេច ឧ​ត្ត​ម​ចរិយា ឈឹង ប៊ុន​ឈា ព្រះគ្រូ​ចៅអធិការ​វត្ត​ស្រះចក ចាត់ទុកថា ជា​បំណង​ដែល​ចង់​បំផ្លាញ​ព្រះពុទ្ធសាសនា​ទាំងស្រុង​។ ការថ្លែងរបស់ព្រះអង្គបែបនេះ ធ្វើឡើងក្នុងអនុសំវច្ចរមហាសន្និតបាតលើកទី២៤ ដែលប្រព្រឹត្តនៅសាលចតុមុខ នាថ្ងៃទី២៩ ខែធ្នូ នេះ។

សម្តេចឧត្តមចរិយា ឈឹង ប៊ុនឈា បាន​សម្តែង​ការព្រួយបារម្ភ​ថា ចលនា​របស់លោក ខឹម វាសនា កំពុងតែ​រីក​ធំធាត់​ជា​រៀងរាល់ថ្ងៃ ដោយ​ផ្តោ​ត​ជាសំខាន់ លើ​ការបំផ្លាញ​ជំនឿ​របស់​មហាជន ជាពិសេស​បញ្ចូល​មនោ​គម​ដល់​យុវជន ឲ្យ​ឈប់​ជឿ​ព្រះពុទ្ធសាសនា តាម​វិធីសាស្ត្រ និង​បច្ចេកទេស​ផ្សេងៗ​។​ ព្រះគ្រូ​ចៅអធិការ​អង្គ​នេះ​បាន​បន្ថែម​បែបនេះ​ថា​៖«​លោក ខឹម វាសនា ចាប់កំហុស​ព្រះសង្ឃ​មួយចំនួន​តូច យកទៅ​ធ្វើ​កម្មវត្ថុ​នៃ​ការបំផ្លាញ និង​ការ​កម្ទេចចោល​ទាំងស្រុង​នូវ​ព្រះពុទ្ធសាសនា ដែលជា​ជំនឿ​របស់​មហាជន​»​។​
យ៉ាងណាក៏ដោយ ប្រមុខ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​ខាងលើនេះ ដោយ​អះអាងថា លោក​មិនដែល​ប្រព្រឹត្ត​ទង្វើ​អ្វីដែល​ប៉ះពាល់​ដល់​ព្រះសង្ឃ​និង​ព្រះពុទ្ធសាសនា​នោះទេ​។ លោក​បាន​បញ្ជាក់ថា លោក ជា​បុគ្គល​ម្នាក់ ដែល​គោរព​ព្រះសង្ឃ​និង​ព្រះសម្មាសម្ពុទ្ធ​ខ្លាំងណាស់ ព្រោះ​លោក ក៏​ជា​បុគ្គល​បាន​យល់​ពី​មេរៀន​នៃ​ការ​ត្រាស់ដឹង​របស់​ព្រះពុទ្ធ​ដែរ ។  

​ប្រមុខ​បក្ស​រូបនេះ​ស​ង្គ​ត់​ធ្ងន់ៗ​ថា​៖«​ប្រសិនបើ​ព្រះសង្ឃ​​ច្បាស់​ក្នុង​ចិត្ត​ថា អ្វីដែល​ខ្ញុំ​និយាយ​ក្នុង​វត្ថុបំណង​ដើម្បី​ផ្តួល​រំលំ​ព្រះពុទ្ធសាសនា​មែន អ៊ីចឹង​ព្រះសង្ឃ​គួរតែ​ហៅ​ខ្ញុំទៅ​ជជែក​វែកញែក និង​ទទួលកំហុស​លើ​អ្វីដែល​ខ្ញុំ​បាន​និយាយ នៅ​ចំពោះមុខ​ព្រះសង្ឃ​ទាំងអស់​អង្គ​»​។​

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


0 comments:

រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top