គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (អង់គ្លេស : League for Democracy Party, ហៅកាត់ថា : LDP, ប្រមុខបក្ស ៖ លោក ខឹម វាសនា) គឺជាចលនានយោបាយមួយ ដែលកើតចេញពីការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធ ហើយមានលក្ខណៈភ្លឺស្វាង ដើម្បីធ្វើអោយបានសម្រេចនូវសុបិនរួមរបស់ពួកគេគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដែលត្រូវធ្វើអោយស្តែងឡើងដោយយន្តការ៨ចំណុច។
បាវចនា គ.ស.ប " រួមគិត រួមធ្វើ រួមទទួលខុសត្រូវ "
បន្ថយអំណាចរដ្ឋ = រាស្ត្រមានអំណាច
បោះដោយរាស្ត្រ ទម្លាក់ដោយរាស្ត្រ
សុបិនរួមរបស់ពួកយើង " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
ចំណុចចាប់ផ្តើមនៃសកម្មភាពនយោបាយរបស់ គ.ស.ប " ពន្យល់ ពន្យល់ ពន្យល់ ...ពន្យល់លើគោលធំៗចំនួនបី ៖ សីលធម៌សង្គម ព្រះធម៌ និងនយោបាយ/ប្រជាធិបតេយ្យ "
ឥរិយាបថនយោបាយ " សុចរិតជាបាតគ្រឹះនៃសកម្មភាពនយោបាយរបស់ គ.ស.ប "
ធនធានមនុស្ស " បេះដូងជួយសង្គ្រោះ និងទស្សនវិស័យភ្លឺថ្លា "
យន្តទាំង៨ចំណុចជាគោលនយោបាយស្នូលរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ “ ១. ត្រូវកំណត់អាណត្ដិសម្រាប់នាយករដ្ឋមន្ដ្រី (២ អាណត្ដិ) ២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្សដោយខ្លួនឯង ៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅដែលផ្ដល់ដោយរដ្ឋ ៤. ត្រូវបង្កើតតុលាការរដ្ឋបាល ៥. ត្រូវសុំការទុកចិត្ដពីសភាសម្រាប់តួនាទីភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ យោធា និងនគរបាល ៦. អព្យាក្រឹត្យមន្ដ្រីរាជការ ៧. បោះឆ្នោតដោយផ្ទាល់ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់ដោយប្រជាពលរដ្ឋ(ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង) ៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ។ ”
" គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូច្នោះ ការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន "
ទំព័រដើម
អំពីគណបក្ស
គោលនយោបាយ
សារសំឡេង
រូបភាព
វីដេអូ
ចម្រៀង
ទំនាក់ទំនង
ម្ចាស់គេហទំព័រ
វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍
No posts with label
www.camldp.org
.
Show all posts
No posts with label
www.camldp.org
.
Show all posts
Subscribe to:
Posts (Atom)
វីដេអូ & ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍
វិទ្យុសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
Total Pageviews
Flag Counter
Free Tumblr Online Counter
© ២០១៣ រក្សាសិទ្ធិដោយ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
រួមគិត រួមធ្វើ រួមទទួលខុសត្រូវ